This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, July 8, 2013

ញាក់សាច់​នឹង​ការប្រកួត “​សម្រស់​ដើមទ្រូង​” នៅលើ​អន​ឡាញ​


​កាលពីពេល​ថ្មីៗ​នេះ គេហទំព័រ Weibo របស់​ចិន បាន​បង្កើត​កម្មវិធី​ប្រកួត​សម្រស់​ដើមទ្រូង​មួយ ដែលមាន​ចំណងជើងៈ “Happy 張江” (​មានន័យថាៈ រីករាយ​ទីក្រុង ហ្សា​ង​ជាំ​ង​) ។ នារី​ទាំងឡាយ​ដែលមាន​បំណង​ចង់​ចូលរួម​ប្រកួត គឺ​គ្រាន់តែ​ថត​រូបភាព​បញ្ចេញ​សម្រស់​ដើមទ្រូង​របស់ខ្លួន ជាមួយ​ស្លាក​សញ្ញា​សរសេរថាៈ “Happy 張江” រួច​បង្ហោះ​លើ​បណ្តាញ នោះ​នឹង​អាច​ក្លាយជា​បេ​ក្ខ​នារី​នៃ​ការប្រកួត​នេះ ។​
​ថ្មី​បើ​អ្នករៀបចំ​កម្មវិធី គ្រាន់តែ​បាន​បង្ហើប​ថា បេ​ក្ខ​នារី​ជ័យលាភី នឹងត្រូវ​ទទួល​បាន​ប្រាក់រង្វាន់​មានតម្លៃ​១ ប៉ុន្តែ​​មិន​ច្បាស់​ថា តើ​វា​មានតម្លៃ​ជាទី​គប្បី​ចិត្ត​ប៉ុណ្ណា​ក្តី ក៏​ដំណើរ​ការប្រកួត​នេះ បាន​ទាក់ទាញ​យុវនារី​វ័យៗ​ក្មេង ដែល​មានសម្រស់​ដើម​ទ្រូង​ដ៏​ទ្រលក់​ទ្រលន់​ ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ ៕​

Sunday, July 7, 2013

តើ​វេ​សនា​ក្មេងស្រី​អភ័ព្វ​ម្នាក់នេះ​នឹង​ទៅជា​យ៉ាងណា​?





​ភ្នាក់ងារ​ស៊ីន​ហួរ រាយការណ៍​កាលពី​ម្សិលមិញ​ថា ក្មេងស្រី​អាក្រាតកាយ​ននល​គោក អាយុ ៦ ឆ្នាំ​ម្នាក់ ដែល​គេ​ប្រទះឃើញ​កំពុង​សុំទាន ជាមួយ​មាត់កំពុង​បៀមបារី​ជក់ នៅលើ​ចិញ្ចើមផ្លូវ ត្រូវបាន​បញ្ជូន​ត្រលប់​ទៅ​ស្រុកកំណើត​របស់​នាងវិញហើយ រួមជាមួយ​ឪពុក​មាន​ជំងឺផ្លូវចិត្ត ។​
​ករណីនេះ បាន​បង្ក​ឲ្យ​កើតមាន​កំហឹង​ជា​សាធារណៈ បន្ទាប់ពី​រូបភាព​ក្មេងស្រី​អាក្រាតកាយ​ននលគក សុំទាន​នៅលើ​ដងផ្លូវ​មួយ ក្នុង​ទីក្រុង Nanjing ខេត្ត Jiangsu ជាមួយ​ឪពុក​ដែល​ត្រូវបាន​អះអាងថា ជា​មនុស្ស​មាន​រោគ​ផ្លូវចិត្ត​នេះ ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណេ​ត​មក​នោះ ។​

​យោងតាម ​ស៊ីន​ហួរ ប៉ូលីស Nanjing បាន​បញ្ជាក់ថា បុរស​រូបនោះ មានឈ្មោះ Zhou Chongquang អាយុ ៤៦ ឆ្នាំ គឺជា​ឪពុក​របស់​ក្មេងស្រី​រូបនោះ ។​

​ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃ​ពុធ ពួកគេ​បាន​បញ្ជូន Zhou និង កូនស្រី​របស់គាត់ ត្រប​លប់​ទៅកាន់​ស្រុក​កំ​ណើ​រ​របស់​ពួកគេ​វិញ​ហើយ ដែល​ស្ថិតនៅ​ស្រុក Sihong ខេត្ត Jiangsu ។​

​បើតាម​លោក Li Mingshan មន្ត្រី​ប៉ូលីស មកពី​ការិយាល័យ​សន្តិសុខ​សាធារណៈ​ក្រុង Nanjing បាន​ឲ្យ​ដឹងថា ឪពុកម្តាយ​ទាំងពីរ​របស់​ក្មេងស្រី​នោះ គឺជា​មនុស្ស​កើតរោគ​ផ្លូវចិត្ត ។ ពួ​គេ​ទាំងពីរ​មិនបាន​រៀបការ​ទេ ប៉ុន្តែ​មានកូន ២ នាក់​នាក់ ។ លោក Li បាន​បន្ត​ឲ្យ​ថា Zhou និង​កូនស្រី​របស់ខ្លួន បានមក​កាន់​ទីក្រុង Nanjing ដើម្បី​សុំទាន ដោយសារ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ពេក ។ ដោយឡែក មន្ត្រី​នៅ​ភូមិ Chenlong ទីកន្លែង​ដែល​ពួកគេ​រស់នៅ បាន​រៀប​ម្ហូបអាហារ​ចិញ្ចឹមជីវិត សម្រាប់​ពួកគេ​ផងដែរ ។​

​យោងតាម Modern Express ក្មេងស្រី​រូបនេះ ដំបូង ត្រូវបាន​គេ​ប្រទះឃើញ​ទៅសុំ​ទាន​នៅក្បែរ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយ កាលពី​ថ្ងៃទី​២៦ មិថុនា ។ ប្រជាពលរដ្ឋ​បាននាំគ្នា​ថត​យក​រូបភាព​ជាច្រើន ពី​ទិដ្ឋភាព​ក្មេងស្រី​អាក្រាតកាយ​រូបនោះ ដេក​ជក់បារី​នៅលើ​ដី ហើយ​ពួកគេ​ក៏បាន​ទូ​ស័ព្ទ​រាយការណ៍​ទៅ​ប៉ូលីស​ផងដែរ ។​

​អ្នកស្រុក​ ម្នាក់​បាន​ប្រាប់​អ្នកកាសែត​ថា “​គ្មាន​នរណាម្នាក់ បោះ​ប្រាក់​ទៅ​ឲ្យ​បុរស​រូប​នោះទេ ប្រសិនបើ​កូនស្រី​របស់គាត់ ពុំ​ស្ថិត​នៅក្បែរ​គាត់​នោះ​។ គាត់​ជា​មេ​គ្រួសារ “​ខ្លាំង​” មិន​ទទួលយក​ការជួយ​ជ្រោ​ម​ជ្រាញ​ពី​អ្នកដទៃ​ម្នា​ក់មួយ មិន​ដែលមាន​ទំនួល​ខុសត្រូវ ក្នុងការ​ចិញ្ចឹម​បីបាច់​គ្រួសារ​ទេ គឺ​គិតតែ​បង្ខំ​កូនស្រី​ឲ្យ​ដើរ​សុំទាន​គេ​តាមផ្លូវ​ក្នុងស្ថានភាព​បែបនេះ​ ប៉ុណ្ណោះ ។ គាត់​គឺជា​មនុស្ស​ថោកទាប​បំផុត​!” ។

​យោងតាម​កាសែត​បាន​ ឲ្យ​ដឹង​ទៀតថា កាលពី​ព្រឹក​ថ្ងៃ​អង្គារ ក្មេងស្រី​រូបនោះ ត្រូវបាន​ប្រទះឃើញ​សុំទាន​នៅក្បែរ​ស្ថានីយ៍​រថភ្លើង​ដដែល ដែល​ពេលនោះ គេ​ឃើញ​នាង​តូច​មាន​ស្លៀក​ខោអាវ​ប្រឡាក់​សុទ្ធតែ​ដី ខណៈ​ឪពុក Zhou អង្គុយ​ជាប់​នាង ។​

​ក្មេងស្រី​អភ័ព្វ​រូបនោះ បាន​ប្រាប់​អ្នកកាសែត​ថា នាង​សុំទាន​មិន​ស្លៀក​សម្លៀកបំពាក់​បែបនេះ គឺ​ដោយសារតែ​នាង​អាច “​រកលុយ​បាន​ច្រើន​” ។​

​បុគ្គលិក​មកពី​អង្គការ ​សម្រាប់​ជន​គ្មាន​ទីជម្រក​ក្រុង បានផ្តល់ Zhou និង​កូនស្រី នូវ​ទឹក និង​នំប៉័ង ។ ពួកគេ​ក៏បាន​ស្នើ​ឪពុក និង​កូនស្រី វិល​ត្រលប់​ទៅកាន់​ផ្ទះសំបែង ដើម្បី​ធ្វើខ្លួន​ឲ្យ​ស្អាត​ដូច​គេឯង​ផងដែរ ប៉ុន្តែ Zhou បាន​បដិសេធ ដោយ​និយាយថា “​ខ្ញុំ​នឹងមិន​វិល​ត្រលប់ ហើយក៏​មិនត្រូវ​ការជួយ​ស្អី​គេ​នោះដែរ​” ។​

​ចំណែក Zhou បាន​ប្រាប់ថា គាត់​មានកូន ២ នាក់ កូនស្រី​ម្នាក់​ដែល​នៅក្បែរ​គាត់ មាន​អាយុ ៦ ឆ្នា និង​ម្នាក់ទៀត អាយុ ៨ ឆ្នាំ (​ប្រុស​) កំពុង​រស់នៅ​ស្រុកកំណើត​ឯណោះ ។ គាត់​បាន​បន្ថែមថា ប្រពន្ធ​របស់គាត់ បាន​រត់ចោល​គាត់ និង​កូន ប្រហែល ៥ ឆ្នាំ​មកហើយ ។ ជា​ចុងក្រោយ Zhou នៅបាន​និយាយ​បញ្ជាក់ថា គាត់​មិន​ចង់​ក្លាយជា​កម្មករ​អនាម័យ​ទេ ព្រោះ​ប្រាក់ខែ​បាន​តិច ហើយ​ណាមួយ ការងារ​នោះ​ហត់​ពេកទៀងផង ៕​

Powered by Blogger.