ភ្នាក់ងារស៊ីនហួរ
រាយការណ៍កាលពីម្សិលមិញថា ក្មេងស្រីអាក្រាតកាយននលគោក អាយុ ៦
ឆ្នាំម្នាក់ ដែលគេប្រទះឃើញកំពុងសុំទាន ជាមួយមាត់កំពុងបៀមបារីជក់
នៅលើចិញ្ចើមផ្លូវ ត្រូវបានបញ្ជូនត្រលប់ទៅស្រុកកំណើតរបស់នាងវិញហើយ
រួមជាមួយឪពុកមានជំងឺផ្លូវចិត្ត ។
ករណីនេះ
បានបង្កឲ្យកើតមានកំហឹងជាសាធារណៈ
បន្ទាប់ពីរូបភាពក្មេងស្រីអាក្រាតកាយននលគក សុំទាននៅលើដងផ្លូវមួយ
ក្នុងទីក្រុង Nanjing ខេត្ត Jiangsu ជាមួយឪពុកដែលត្រូវបានអះអាងថា
ជាមនុស្សមានរោគផ្លូវចិត្តនេះ
ត្រូវបានផ្សព្វផ្សាយនៅប្រព័ន្ធអ៊ីនធើរណេតមកនោះ ។
យោងតាម ស៊ីនហួរ ប៉ូលីស Nanjing បានបញ្ជាក់ថា បុរសរូបនោះ មានឈ្មោះ Zhou Chongquang អាយុ ៤៦ ឆ្នាំ គឺជាឪពុករបស់ក្មេងស្រីរូបនោះ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីយប់ថ្ងៃពុធ ពួកគេបានបញ្ជូន Zhou និង កូនស្រីរបស់គាត់ ត្របលប់ទៅកាន់ស្រុកកំណើររបស់ពួកគេវិញហើយ ដែលស្ថិតនៅស្រុក Sihong ខេត្ត Jiangsu ។
បើតាមលោក Li Mingshan មន្ត្រីប៉ូលីស មកពីការិយាល័យសន្តិសុខសាធារណៈក្រុង Nanjing បានឲ្យដឹងថា ឪពុកម្តាយទាំងពីររបស់ក្មេងស្រីនោះ គឺជាមនុស្សកើតរោគផ្លូវចិត្ត ។ ពួគេទាំងពីរមិនបានរៀបការទេ ប៉ុន្តែមានកូន ២ នាក់នាក់ ។ លោក Li បានបន្តឲ្យថា Zhou និងកូនស្រីរបស់ខ្លួន បានមកកាន់ទីក្រុង Nanjing ដើម្បីសុំទាន ដោយសារគ្រួសារមានជីវភាពក្រីក្រពេក ។ ដោយឡែក មន្ត្រីនៅភូមិ Chenlong ទីកន្លែងដែលពួកគេរស់នៅ បានរៀបម្ហូបអាហារចិញ្ចឹមជីវិត សម្រាប់ពួកគេផងដែរ ។
យោងតាម Modern Express ក្មេងស្រីរូបនេះ ដំបូង ត្រូវបានគេប្រទះឃើញទៅសុំទាននៅក្បែរស្ថានីយរថភ្លើងក្រោមដីមួយ កាលពីថ្ងៃទី២៦ មិថុនា ។ ប្រជាពលរដ្ឋបាននាំគ្នាថតយករូបភាពជាច្រើន ពីទិដ្ឋភាពក្មេងស្រីអាក្រាតកាយរូបនោះ ដេកជក់បារីនៅលើដី ហើយពួកគេក៏បានទូស័ព្ទរាយការណ៍ទៅប៉ូលីសផងដែរ ។
អ្នកស្រុក ម្នាក់បានប្រាប់អ្នកកាសែតថា “គ្មាននរណាម្នាក់ បោះប្រាក់ទៅឲ្យបុរសរូបនោះទេ ប្រសិនបើកូនស្រីរបស់គាត់ ពុំស្ថិតនៅក្បែរគាត់នោះ។ គាត់ជាមេគ្រួសារ “ខ្លាំង” មិនទទួលយកការជួយជ្រោមជ្រាញពីអ្នកដទៃម្នាក់មួយ មិនដែលមានទំនួលខុសត្រូវ ក្នុងការចិញ្ចឹមបីបាច់គ្រួសារទេ គឺគិតតែបង្ខំកូនស្រីឲ្យដើរសុំទានគេតាមផ្លូវក្នុងស្ថានភាពបែបនេះ ប៉ុណ្ណោះ ។ គាត់គឺជាមនុស្សថោកទាបបំផុត!” ។
យោងតាមកាសែតបាន ឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃអង្គារ ក្មេងស្រីរូបនោះ ត្រូវបានប្រទះឃើញសុំទាននៅក្បែរស្ថានីយ៍រថភ្លើងដដែល ដែលពេលនោះ គេឃើញនាងតូចមានស្លៀកខោអាវប្រឡាក់សុទ្ធតែដី ខណៈឪពុក Zhou អង្គុយជាប់នាង ។
ក្មេងស្រីអភ័ព្វរូបនោះ បានប្រាប់អ្នកកាសែតថា នាងសុំទានមិនស្លៀកសម្លៀកបំពាក់បែបនេះ គឺដោយសារតែនាងអាច “រកលុយបានច្រើន” ។
បុគ្គលិកមកពីអង្គការ សម្រាប់ជនគ្មានទីជម្រកក្រុង បានផ្តល់ Zhou និងកូនស្រី នូវទឹក និងនំប៉័ង ។ ពួកគេក៏បានស្នើឪពុក និងកូនស្រី វិលត្រលប់ទៅកាន់ផ្ទះសំបែង ដើម្បីធ្វើខ្លួនឲ្យស្អាតដូចគេឯងផងដែរ ប៉ុន្តែ Zhou បានបដិសេធ ដោយនិយាយថា “ខ្ញុំនឹងមិនវិលត្រលប់ ហើយក៏មិនត្រូវការជួយស្អីគេនោះដែរ” ។
ចំណែក Zhou បានប្រាប់ថា គាត់មានកូន ២ នាក់ កូនស្រីម្នាក់ដែលនៅក្បែរគាត់ មានអាយុ ៦ ឆ្នា និងម្នាក់ទៀត អាយុ ៨ ឆ្នាំ (ប្រុស) កំពុងរស់នៅស្រុកកំណើតឯណោះ ។ គាត់បានបន្ថែមថា ប្រពន្ធរបស់គាត់ បានរត់ចោលគាត់ និងកូន ប្រហែល ៥ ឆ្នាំមកហើយ ។ ជាចុងក្រោយ Zhou នៅបាននិយាយបញ្ជាក់ថា គាត់មិនចង់ក្លាយជាកម្មករអនាម័យទេ ព្រោះប្រាក់ខែបានតិច ហើយណាមួយ ការងារនោះហត់ពេកទៀងផង ៕

0 comments:
Post a Comment