Tuesday, March 27, 2012

ចិញ្ជៀន​ធ្វើ​​ពី​​​​ពេជ្រ​​​សុទ្ធ​​​​តម្លៃ​ ៧០ លាន​ដុល្លារ


ចិញ្ជៀន​ដែលមាន​ទម្ងន់​ ១៥០ Carat ត្រូវ​បាន​​ច្នៃ​​ចេញ​ពី​​ត្បូង​​ពេជ្រ​​១​គ្រាប់ ផលិត​​ដោយ​ក្រុម​ហ៊ុន​​គ្រឿង​​អលង្ការ​​ស្វីស មាន​តំលៃ​​ដល់​ទៅ​ ៧០ លានដុល្លារ។
តាមផលិតករ​ឲ្យដឹងថា គេត្រូវប្រើ​ពេល​ជិត១ឆ្នាំ ដើម្បី​ច្នៃ​ដុំពេជ្រ​១គ្រាប់ ឲ្យទៅជាចិញ្ជៀន​នេះ ហើយក៏បាន​ចុះ​បញ្ជី​កម្មសិទ្ធិបញ្ញា អំពីសមត្យកម្ម​តែ១គ្មាន២នេះ។

លោក Mohamed Shawesh ដែលជា​នាយកប្រតិបត្តិក្រុមហ៊ុន Shawish ម្ចាស់​កម្មសិទ្ធិ​នៃចិញ្ជៀននេះ ឲ្យដឹងថាៈ ខ្ញុំចង់​មាននូវ​អ្វីមួយថ្មីទាំងស្រុង​ ដែលខ្ញុំ​ប៉ង​ប្រាថ្នា ហើយវា​ជាចិញ្ជៀន​ដែល Shawesh បានផលិត​ឡើង​។ វា​ជាភាព​ខុសប្លែកគ្នា​ រវាង​ក្រុមហ៊ុន​ខ្ញុំ និងក្រុមហ៊ុន​ដទៃទៀត ហើយក៏​ធ្វើ​ឲ្យអតិថិជន​ខ្ញុំ​ គេសំរេច​បាននូវ​សុបិន្ត​ប្រាថ្នា​របស់គេ។

លើបញ្ហា​បច្ចេកទេស​ការច្នៃ ​ចិញ្ជៀន​១ ពី​ដុំពេជ្រ ១គ្រាប់ គឹជាការ​​ប្រឈមមុខ​មួយដ៏ធំពិសេស ការចោះប្រហោង​សំរាប់ពាក់ ព្រោះ​វាអាច​បំផ្លាញ​រចនាសម្ព័ន្ធ​នៃដុំពេជ្រ។ ហេតុនេះឯង ក្រុមហ៊ុន​ Shawesh ត្រូវ​កម្ម៉ង់ទិញឧបករណ៍​ Lazer ពិសេស១ ទើបអាច​ច្នៃចេញ​ជាចិញ្ជៀន​ ១វង់ ដែលធ្វើឡើង​ពីពេជ្រសុទ្ធសាទ​គ្មាន​បន្ថែមលោហៈអ្វីផ្សេងទៀតឡើយ។

កាលពីសប្តាហ៍មុន ចិញ្ជៀន​នេះ ត្រូវ​បានដាក់​តាំង​នៅក្នុងពិព័រណ៍ប្រចាំឆ្នាំ សំរាប់​គ្រឿងអលង្ការ និងនាឡិកា Baseworld 2012៕

0 comments:

Post a Comment

Powered by Blogger.