Tuesday, March 20, 2012

ស្រីស្អាត ២ដួង ធ្វើឲ្យ​ព្រះ​សង្ឃ​១​អង្គ​ ស្ទើរ​តែ​វង្វែង​វង្វាន់​ធម៌​អារ!


នៅក្នុងប្រទេសដែលកាន់សាសនា​ព្រះ​ពុទ្ធ ប្រ​ជា​ជន​តែង​គោរព​បូជា មាន​​ជឿ​​ទៅ​​លើ​​សាសនា​​នេះ​​គ្រប់ៗ​​គ្នា។ ដូច​​ជា​​នៅ​​ក្នុង​​ពិធី​​បុណ្យ​ទាន​តូចធំ... ជា​ពិសេស​​នៅ​ពេល​សមា​ជិក​គ្រួ​សារ​ណា​ម្នាក់​ ធ្លាក់​ខ្លួន​​ឈឺ​ធ្ងន់​ធ្ងរ​​មិន​​អាច​​ព្យា​​បាល​​តាម​​វិទ្យា​​សាស្រ្ត​​ បាន​នោះ ក្តីសង្ឃឹមចុង​ក្រោយ​របស់​ពួក​គេ គឺ​មាន​តែ​ពឹង​ទៅ​​លើ​ព្រះពុទ្ធ ព្រះ​ធម៌​នេះ​ឯង ដោយ​មាន​​ព្រះ​សង្ឃ​ជា​អ្នក​តំណាង​ក្នុង​ការ​​​ធ្វើ​កិច្ច​​ឧទ្ទិសកុល ផល​បុណ្យ​ សុំ​សេចក្តី​សុខ​ចំរើន​ ដល់​អ្នក​ទាំង​នោះ។
ប៉ុន្តែវាគួរភ្ញាក់ផ្អើលញក់សាច់ទៅវិញ នៅពេលយើងឃើញស្រីស្អាត ២ដួង ស្លៀក​ពាក់​សិច​ស៊ី​បញ្ចេញ​សាច់សខ្លី​គួរ​ឲ្យ​ចង់​​នេបនិត្យ​កាយា​​​នោះ បាន​ចូល​រួម​ឈរ​ជា​មួយ​ព្រះសង្ឃ យាយជី តាជី នៅពីមុខមន្ទីរពេទ្យ ដើម្បីឧទ្ទិសបួង​សួង​​សុំ​​​ព្រះជាម្ចាស់​ មេត្តាប្រោសប្រណីដល់​អ្នក​ជម្ងឺ​ប្រុស​ម្នាក់​ដែល​កំពុង​ដេក​ស្តូក​ស្តឹង។ សកម្មភាព​របស់​ពួកនាង​ទាំងពីរ បានធ្វើឲ្យព្រះសង្ឃ១អង្គ ​ស្ទើរ​តែ​វង្វែងរង្វាន់ភ្លេចធម៌អារ​​ពី​ក្នុង​ខ្លួន ទប់អារម្មណ៍សឹងតែពុំបាន។

ទោះជាយ៉ាងណា នេះ​គ្រាន់តែជារឿងរ៉ាវចម្លែកៗ នៃវប្បធម៌ចិនប៉ុណ្ណោះ៕

0 comments:

Post a Comment

Powered by Blogger.