Tuesday, March 27, 2012

បបូរ​មាត់​​​ស្រស់​ដូច​​ជា​តារា​កូរ៉េ!


ដោយគ្រាន់តែ​ប្រសព្វក្នុងការ​តុបតែង​ពណ៌​បបូរមាត់​ នោះនឹងជួយដល់សុភាពនារី​​ទាំងឡាយ​ មានលក្ខណៈ​ថ្មីមួយទាំងស្រុង។ សូមពិនិត្យ​ និង​សាកល្បងជាមួយ​ពណ៌ក្រែម​ដែលតារាកូរ៉េនិយមៈ

១- ពណ៌ផ្គាកូលាប

ការតុបតែង​បបូរមាត់​ពណ៌១នេះ នឹងធ្វើឲ្យអ្នក​មានលក្ខណៈទន់ភ្លន់​។ តារាសម្តែង​ Min Hyo Rin បានធ្វើ​ឲ្យបបូរមាត់​បង្កប់​ដោយស្នាម​អាថ៌កំបាំង​ នៅពេល​ដែល​នាង​គួបផ្សំ​គំនួសត្របក​ភ្នែកពណ៌ស្វាយ និងបបូរមាត់​ពណ៌​ផ្កាកូលាប។ ក្នុងពេល​នោះដែរ ស្រីស្អាត Choi Kang Hee មើលទៅ ពិតជា​មានលក្ខណៈ​នារីភេទមែន គ្រាដែល​​ប្រើ​នៅលើបបូរមាត់​ និងថ្ពាល់​។ រីឯ​តារា Kim Min Hee វិញ ក៏ទាក់ទាញ​ណាស់ដែរ ជាមួយ​បបូរមាត់​ពណ៌នេះ។

២- ពណ៌ទឹកក្រូច
ប្រសិនបើអ្នកចង់​លេច​ធ្លោ​កណ្តាល​ចំណោមនោះ ការតុបតែង​បបូរមាត់​ពណ៌ទឹកក្រូច​ គឺពិតជាល្អណាស់។ តារាចម្រៀង NaNa នៃក្រុមតន្រ្តី​ Orange Caramel តារាសម្តែង​ Lee Hye Young ឬ ស្រីស្អាត​ So Yi Hyun សុទ្ធសឹង​តែបង្ហាញ​ភាពលេចធ្លោរ​ ជាមួយ​ពណ៌ទឹកក្រូច។

៣- ពណ៌ក្រហម
បបូរមាត់​ក្រហមឆេះ គឺជា​និន្នាការ​តុបតែង​ ដែល​ច្រើននិយម​នាចុងឆ្នាំ២០១១ ដើមឆ្នាំ២០១២។ តារាកូរ៉េច្រើន​ដួង ដូចជា Cha Ye Ryun, Oh In Hye ឬ Yana Yoo Yoo សុទ្ធតែ​​ចូលចិត្តពណ៌នេះខ្លាំងណាស់។

៤- គ្មានពណ៌
នេះជានិន្នាការ​ទាក់ទាញ​បែបថ្មី ត្រូវបាន​តារា Lee Min Jung, Kim Hye Soo, Kim Ha Neul និង Seo Woo បាន​ប្រើប្រាស់​ ដោយរបៀប​ក្រែម​លាបមាត់​គ្មានពណ៌៕

0 comments:

Post a Comment

Powered by Blogger.