Thursday, March 1, 2012

ដំបូន្មានល្អៗសម្រាប់សិច



Wednesday, 29 February 2012 01:12
បុរសជាច្រើនលាននាក់នៅលើ ពិភពលោក មានការអាក់អន់ស្រពន់ ចិត្តយ៉ាងខ្លាំងនៅពេលពួក គេកំពុងតែមាន ជីវភាពស្នេហាប្រកបដោយការមិន ពេញចិត្ត ។ នោះគឺការឆាប់ទទួលអារម្មណ៍ស្រណុក សុខស្រួលពេកនៅពេលពួកគេកំពុងតែរួមមេត្រី ។ មានបុរសខ្លះបានសម្រេចបំណងរបស់ខ្លួនត្រឹមតែ មួយនាទី ឬ មិនដល់មួយនាទីផង ហើយក៏មាន បុរសខ្លះបានយ៉ាងយូរត្រឹម ២ នាទី ឬ ៣ នាទី ។ អ្នកជំនាញការជាច្រើនបានណែនាំដំបូន្មានខ្លះៗ ដូចតទៅនេះ ៖


      * ដំណាក់កាលមុន
      កម្តៅពងស្វាសតាមរយៈការធ្វើសកម្មភាពបើក ចរន្តនៅលើសរសៃឈាម ។
      - ទទួលទានគ្រឿងស្រវឹងបន្តិចបន្តួចដើម្បី បើកសរសៃឈាម ប៉ុន្តែសូមកុំឱ្យស្រវឹងជ្រុល ។

      * ដំណាក់កាលប្រយុទ្ធ
      - ត្រូវចេះទប់ទល់ចំពោះភាពពុះកញ្ជ្រោលនៃ តណ្ហាគឺត្រូវរក្សាអារម្មណ៍ធម្មតា ដូចជា ការបៀម ស្ករកៅស៊ូ ការបើកទូរទស្សន៍ ឬ វិទ្យុដើម្បីឱ្យ អារម្មណ៍បែកខ្ញែក ឬ ពេលប្រតិបត្តិការ ត្រូវគិត ស្រមៃដល់រឿងផ្សេងៗដែលមិនទាក់ទងចំពោះ ស្នេហាដូចជា រឿងកីឡាបាល់ទាត់ ឬប្រដាល់ ៘
      - ប្រសិនបើអស់លោកចង់បានការរួមមេត្រី ភាពបានយូរគួរសមនោះ នៅពេលទទួលអារម្មណ៍ ថានឹងឈានដល់កម្រិតកំពូល អស់លោកអាច ក្អក ឬ គ្រហែម ឬ ក្តិចភ្លៅខ្លួនឯងឱ្យឈឺដើម្បី បញ្ចៀសការចេញ្ញទឹកកាម ។

      ដំបូន្មានខ្លះៗនេះគឺជាជំនួយសម្រាប់បុរសដែល ចង់បានការរួមមេត្រីភាពជាមួយដៃគូបានយូរ ប៉ុន្តែ តាមអ្នកជំនាញ្ញការខ្លះបានឱ្យដំបូន្មានថា សេចក្តីសុខ សប្បាយនៃការរួមមេត្រីភាពមិនមែនតែនៅលើ ពេលវេលាយូរនោះឡើយ គឺវាស្ថិតនៅលើដៃគូ ទាំងពីរនាក់បានសម្រេចគោលដៅព្រមៗគ្នា បើ គូស្នេហ៍បានឈានដល់កំពូលទាំងពីរនាក់ហើយ វា មិនចាំបាច់ចង់បាន “យូរ”នោះឡើយ ។

      តាមការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ជាទូទៅបុរសភេទដែលរួមមេត្រីឈានទៅ ដល់ចំណុចកំពូលជាមធ្យមត្រឹម ៥ ទៅ ១០ នាទី ៕

0 comments:

Post a Comment

Powered by Blogger.