Monday, March 5, 2012

លោកយាយអាយុ ៨០ ឆ្នាំ ក៏ចង់ឡើងគ្រែដែរ


 
Tuesday, 06 March 2012 01:34
បុរសភាគច្រើនតែងយល់ឃើញថា ស្ត្រីនៅពេលឈានចូលវ័យចំណាស់ បន្តិច ឬ វ័យអស់រដូវខែហើយ នឹងក្លាយជា យាយជីកាន់សីលមិនចាប់អារម្មណ៍ រឿងផ្លូវភេទទៀតទេ ។ ដោយសារតែ ហេតុផលនៃការយល់ឃើញបែបនេះ ទើបបុរសខ្លះបានចេញទៅ រកស៊ីក្រៅ មិនចាប់អារម្មណ៍ភរិយាខ្លួនឯងបន្តទៅ ទៀត ។ ប៉ុន្តែទោះបីយ៉ាងណាតាមការសិក្សារបស់លោកវេជ្ជបណ្ឌិត ស៊ូហ្សាន ថមភីធើ ដែលជាក្រុមអ្នកស្រាវជ្រាវ ប្រចាំការនៅរដ្ឋកាលីហ្វ័រញ្ញ៉ា សហរដ្ឋ អាមេរិក បានរកឃើញថា ការយល់ឃើញថាស្ត្រីក្នុងវ័យនេះអស់ចំណង់ផ្លូវ ភេទជាការយល់ច្រឡំមួយយ៉ាងធំ ព្រោះថាទោះឈាន ចូលវ័យដល់ ៨០ ឆ្នាំ ហើយក្តី ស្ត្រីនៅតែចង់រួមមេត្រីជាមួយបុរសជាដៃគូដូចដើម មិនមានអ្វីផ្លាស់ ប្តូរខ្លាំងក្លាណាស់ណាឡើយ ។

      តាមលទ្ធផលការសិក្សាដែលគេធ្វើឡើងតាមរយៈការសាកសួរទៅលើ ក្រុមស្ត្រីឈានចូលវ័យចំណាស់ ចំនួន ៨០៦ នាក់ ដោយមួយភាគធំមានអាយុ ចាប់ពី ៦៧ ឆ្នាំ និង ខ្លះអាយុ ៨០ ឆ្នាំ បានរកឃើញថា ក្នុងចំណោមនេះសុទ្ធ តែបានប្រាប់ថា ពួកគាត់នៅមានការរួមភេទ ជាមួយស្វាមី ក្នុងនោះមានខ្លះមួយ ខែពីរឬបីដងផង ។ ក្រៅពីនេះក្នុងចំណោមស្ត្រីដែលគេបានសាកសួរ មានចំនួន ៨៣ ភាគរយ ហើយសុទ្ធតែបានប្រាប់ថា ពួកគាត់ត្រូវការសិច ១៣ ភាគរយ ប្រាប់ថា ពួកគាត់លែងត្រូវការទៀតហើយ ។
      ទោះបីយ៉ាងណាក្នុងចំណោមស្ត្រីទាំងនេះដែរគេបានសាកសួរពីភាពចង់បានសេចក្តីសុខផ្លូវភេទវិញ ពួកគាត់សុទ្ធតែប្រាប់ថា សេចក្តីត្រូវការនេះនៅតែ ត្រូវការបន្តទៀត ពិសេសការឈានដល់ចំណុចកំពូលតែម្តង ។
      លោកវេជ្ជបណ្ឌិត ស៊ូហ្សាន ថមភីធើ បានគូសបញ្ជាក់ឱ្យដឹងក្នុងរឿងនេះ ថា “ពិតមែនហើយស្ត្រីមាន ការពេញចិត្តចំពោះផ្លូវភេទកើនឡើងតាមអាយុ ។
ប៉ុន្តែយ៉ាងណាក្នុងចំណោមនេះមានតែប្រហែលញក់កណ្តាលប៉ុណ្ណោះ (៥០ ភាគរយ) ដែលនៅពេលឈាន ដល់អាយុ ៨០ ឆ្នាំហើយមិនត្រូវការផ្លូវភេទ ។ មនុស្សវ័យចំណាស់ក្នុងក្រុមនេះ ខ្លះប្រាប់ថា សេចក្តីសុខរបស់គាត់មិនបានកើត ពីការរួមភេទក៏បានដែរ ឱ្យតែមានការយកចិត្តទុកដាក់ពីស្វាមី” ។
      វេជ្ជបណ្ឌិតរូបនេះបានអះអាងឱ្យដឹងទៀតថា ស្ត្រីភាគច្រើនមិនថាវ័យ ចំណាស់ហើយក្តី សេចក្តីត្រូវការ ផ្លូវភេទនៅតែមាន គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ សូមលោកប្រុសដឹងរឿងនេះផង ៕

0 comments:

Post a Comment

Powered by Blogger.