Friday, March 2, 2012

កូនភ្លោះកើតក្រោយគ្នា ៥ឆ្នាំ


ប្តីប្រពន្ធសញ្ជាតិអង់គ្លេស ២រូប បានរៀបការតាំងពីឆ្នាំ១៩៩៩។ ប៉ុន្តែ ៥ឆ្នាំក្រោយមក នៅមិនទាន់មានកូន ដោយជួបបញ្ហារអាក់រអួល។ ក្រោយមក ពួកគេសំរេចចិត្តពឹងពាក់បណ្តាវេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលសម្ភព Bristol ប្រទេសអង់គ្លេស។

គេបានផ្សាំគភ៌ចំនួន៥។ នៅខែធ្នូ ២០០៦ កូនប្រុសឈ្មោះ Reuben បានចាប់កំណើត។ រីឯប្អូនស្រី Floren (ដែលស្ថិតក្នុងចំណោមគភ៌ទាំង៥) ក៏បានចាប់កំណើតដែរ នៅថ្ងៃ១៦ វិច្ឆិកា ២០១១ នេះ។
ពួកគេទាំងពីរ មានមុខមាត់លក្ខណៈស្រដៀងគ្នាបេះបិទ៕

0 comments:

Post a Comment

Powered by Blogger.