ថ្ងៃព្រហស្បតិ៍ ទី24 ខែវិច្ឆិកា ឆ្នាំ2011 ម៉ោង 13:16
មានការយល់ច្រឡំដ៏ធំអំពីប្រធានបទដល់ ចំនុចកំពូលនៃការរួមភេទព្រមគ្នា។ នេះគឺនៅពេលដែលដៃគូរទាំងពីរនាក់ឈានទៅដល់ចំនុចកំពូលក្នុងពេលតែ មួយ។
វាច្បាស់ណាស់ដែលថា មនុស្សភាគច្រើន ជាពិសេសស្ត្រីក្មេងៗគិតថា បុរស និងស្ត្រីត្រូវឡើងដល់ចំនុចកំពូលក្នុងពេលតែមួយ! នៅក្នុងពិភពលោកដ៏ពិតប្រាកដនេះ រឿងមួយនេះមិនមែនជាការពិតនោះទេ។
ឧទាហរណ៍ ថ្មីៗនេះខ្ញុំបាននិយាយជាមួយអ្នកជំងឺស្រីម្នាក់ដែលបានរួមភេទ ច្រើនដងណាស់ក្នុងមួយឆាកជីវិតរបស់នាង។ ប៉ុន្តែនាងនិយាយថា វាមិនអាចកើតមានទៀតទេរហូតដល់នាងអាយុបាន ៤០ឆ្នាំ និងរកឃើញបុរសម្នាក់ដែលនាងអាចឈានដល់ចំនុចកំពូលជាមួយគ្នាបាន។
គំនិតយោបល់ដែលថា ការឡើងដល់ចំនុចកំពូលក្នុងពេលជាមួយគ្នាគឺជាបទដ្ឋានធម្មតានៃការ យល់ខុសមួយប៉ុណ្ណោះ ដែលត្រូវបានបង្កើតឡើងអស់កាលជាងពីរទសវត្សន៍មកហើយ តាមរយៈរឿងប្រលោមលោក និងរឿងស្រើបស្រាលផ្នែករួមភេទរាប់រយរឿង។
ទោះបីដល់ថ្ងៃនេះទៅហើយក៏មនុស្សភាគច្រើនជឿជាក់ថា ដៃគូររួមភេទទាំងពីរនាក់ជាទូទៅឈានដល់ចំនុចកំពូលទាំងអស់គ្នា។
លទ្ធផលនៃការយល់ខុសទាំងអស់នេះគឺថា សព្វថ្ងៃនេះ ស្ត្រីក្មេងៗនិយាយថា “ខ្ញុំច្បាស់ជាមានអ្វីកើតឡើងមិនប្រក្រតីហើយលើរូបខ្ញុំដោយសារ តែខ្ញុំមិនអាចឡើងដល់ចំនុចកំពូលដូចគ្នាជាមួយនឹងមិត្តប្រុស របស់ខ្ញុំបាន។ ហើយគាត់ពិតជាអស់សង្ឈឹមជាខ្លាំងអំពីរឿងនេះ...”។
ការពិតតាមផ្នែកវេជ្ជសាស្ត្រ
ប៉ុន្តែ ការពិតគឺថា ខណៈពេលដែលការឡើងដល់ចំនុចកំពូលគឺវាល្អនោះ ពួកគេមានការពិបាកណាស់ដើម្បីអាចធ្វើទៅបាន ជាពិសេសនៅពេលដែលអ្នកមានវ័យក្មេង។
ប៉ុន្តែ ការពិតគឺថា ខណៈពេលដែលការឡើងដល់ចំនុចកំពូលគឺវាល្អនោះ ពួកគេមានការពិបាកណាស់ដើម្បីអាចធ្វើទៅបាន ជាពិសេសនៅពេលដែលអ្នកមានវ័យក្មេង។
វាទំនងជាច្រើនតែកើតឡើងនៅក្នុង ទំនាក់ទំនងស្នេហាជិតស្និទ្ធមួយ ដែលដៃគូរទាំងពីនាក់បានរស់នៅជាមួយគ្នាច្រើនឆ្នាំ និងដឹងនូវរបៀបធ្វើយ៉ាងណាអោយអ្នកទាំងពីរឆ្លើយតបទៅនឹងការរួម ភេទបានយ៉ាងល្អ។
ការសម្រប់សម្រួលដើម្បីទទួលបាន ចំនុចកំពូលគឺមិនទំនងកើតឡើងក្នុងពេលតែមួយយប់ ឬក្នុងពេលតែមួយភ្លែតនោះទេ លុះត្រាតែអ្នកទាំងពីរនាក់មានជំនាញច្រើនខាងផ្នែកភ្ញោចអារម្មណ៍ ភេទ។ វាក៏ជួយច្រើនដែរប្រសិនបើបុរសមានការគ្រប់គ្រងបានយ៉ាងល្អទៅលើ ការបាញ់ទឹកកាមរបស់ខ្លួន ដែលវាមិនច្រើនតែកើតទៅលើបុរសវ័យក្មេងៗនោះទេ។
ដូច្នេះមូលហេតុនៃការឈានដល់ចំនុចកំពូលដំណាលគ្នា គឺជារឿងពិបាកណាស់? មែនហើយ វាមានហេតុផលធំៗចំនួនពីរ៖
បញ្ហារបស់ស្ត្រីក្នុងការឈានទៅដល់ ចំនុចកំពូលនៃការរួមភេទនៅពេលដែលមនុស្សនិយាយអំពីការឡើងដល់ ចំនុចកំពូលក្នុងពេលជាមួយគ្នា ជាទូទៅន័យមួយនេះសម្រាប់និយាយអំពីអំឡុងពេលនៃការរួមភេទ។ ប៉ុន្តែការឡើងដល់ចំនុចកំពូលក្នុងពេលរួមភេទដោយឯងៗគឺមិន ងាយស្រួលនោះទេ។រហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០ អ្នកឯកទេសមួយចំនួនបានយល់ឃើញអំពីរឿងនេះ។
នៅពេលខ្ញុំនិយាយសំអាងលើចំនុចនេះ ប្រាប់ទៅអ្នកឯកទេសខាងចិត្តសាស្ត្រម្នាក់ក្នុងទីក្រុងឡុង ដែលរូបគាត់ត្រូវបានចាត់ទុកថាជាអ្នកឯកទេសម្នាក់ខាងព្យាបាលបញ្ហា ផ្លូវភេទ គឺគាត់បដិសេធនិងមិនជឿលើចំនុចមួយនេះទេ។
ប៉ុន្តែដល់ឆ្នាំ ១៩៧៦ អ្នកស្រាវជ្រាវខាងផ្នែកការរួមភេទរបស់សហរដ្ឋអាមេរិក អ្នកស្រី ស្យៀ ហីត (Ms. Shere Hite) បានចុះផ្សាយនូវការសង្កេតមួយដែលបានបង្ហាញយ៉ាងច្បាស់ នូវរឿងហេតុដូចដែលបាននិយាយខាងលើនេះ។ អ្វីដែលគួរអោយអស្ចារ្យ គឺការស្រាវជ្រាវរបស់អ្នកស្រីធ្វើអោយមានការប្រេះឆារយ៉ាងខ្លាំងនៅ ក្នុងសហរដ្ឋអាមេរិក ដូច្នេះអ្នកស្រីក៏សម្រេចចិត្តចេញពីអាមេរិកទៅ។
ដូច្នេះសរុបសេចក្តីមក វាមានការពិបាកណាស់សម្រាប់ធ្វើអោយស្ត្រីឈានដល់ចំនុចកំពូល ដំណាលគ្នានឹងដៃគូរប្រុស ជាពិសេសប្រសិនបើនាងមិនអាចឈានដល់ចំនុចកំពូលបានក្នុងពេលរួមភេទ។ ហើយស្ត្រីភាគច្រើនមានការលំបាកណាស់ក្នុងការធ្វើដូច្នេះ។
បញ្ហានៃពេលវេលាឈានដល់ចំនុចកំពូលរបស់បុរស
ចំនុច ទីពីរ ទោះបីជាស្ត្រីអាចឈានដល់ចំនុចកំពូលក្នុងពេលរួមភេទក៏ដោយ ក៏មានសំនួរមួយថាបុរស់អាចកំណត់ពេលវេលានៃការបាញ់ទឹកកាមរបស់ ខ្លួនដើម្បីសម្របគ្នាជាមួយនាងដែរ។
ចំនុច ទីពីរ ទោះបីជាស្ត្រីអាចឈានដល់ចំនុចកំពូលក្នុងពេលរួមភេទក៏ដោយ ក៏មានសំនួរមួយថាបុរស់អាចកំណត់ពេលវេលានៃការបាញ់ទឹកកាមរបស់ ខ្លួនដើម្បីសម្របគ្នាជាមួយនាងដែរ។
ជាអកុសល្យ បុរសក្មេងៗជាច្រើនមិនអាចកំណត់ពេលវេលានៃការឈានដល់ចំនុចកំពូល របស់ពួកគេបានទាំងអស់នោះទេ ជាពិសេសប្រសិនបើពួកគេមានការរងទុក្ខពីបញ្ហាឆាប់បាញ់ទឹកកាមចេញ ពេក។
លើសពីនេះទៅទៀត ជាធម្មតាមានបុរសភាគច្រើនមិនចងកំណត់ពីពេលវេលានៃការឈានដល់ចំនុចកំពូលទេ។
ដូច្នេះម្តងហើយម្តងទៀត អ្វីដែលកើតឡើងគឺថាស្ត្រីត្រូវចាប់ផ្តើមគិតប្រហែលជានឹងត្រូវឈាន អោយដល់ចំនុចកំពូលអោយបានលឿន។ បន្ទាប់មកភ្លាមៗនោះទើបដល់ពេលដៃគូររបស់នាងម្តង។
របៀបធ្វើដូចម្តេចទើបទទួលបានចំនុចកំពូលដំណាលគ្នា
សម្រាប់ដៃគូររួមភេទជាច្រើនគូរដែល ចង់បានចំនុចកំពូលដំណាលគ្នាគឺមិននឹងអាចទៅរួចនោះទេ យ៉ាងហោចណាស់ក៏ត្រូវាមានមូលដ្ឋានមួយដែលទៀងទាត់ដែរ។ ភាគច្រើននៃពួកគេយល់ស្រប់នឹងយោបល់នេះ ហើយប្រហែលជាវាមិនមែនជារឿងអាក្រក់នោះទេប្រសិនបើពួកគេទាំងពី សប្បាយចិត្ត។ ប៉ុន្តែប្រសិនបើអ្នកពិតជាចង់ឈានដល់ចំនុចកំពូលដំណាលគ្នាមែន វាអាចធ្វើទៅបាន។
នេះគឺជាក្បួនខ្នាតសម្រាប់ជួយដល់អ្នក។
១, ចូរសិក្សានូវរបៀបធ្វើយ៉ាងណាអោយច្បាស់ថាដៃគូរខាងស្រីអាចទៅដល់ចំនុចកំពូលច្រើនឬតិច ក្នុងពេលរួមភេទ
ប្រសិនបើ អ្នកធ្វើវាបានមួយរយៈពេលហើយ និងតែងតែមានសេចក្តីស្រលាញ់គ្នា បរិយាកាសរ៉ូមែនទិច មិនប្រញាប់ប្រញាល់នោះ វាមិនមែនជារឿងពិបាកក្នុងការឈានទៅដល់ចំនុចកំពូលជាមួយគ្នានោះទេ ។
ប្រសិនបើ អ្នកធ្វើវាបានមួយរយៈពេលហើយ និងតែងតែមានសេចក្តីស្រលាញ់គ្នា បរិយាកាសរ៉ូមែនទិច មិនប្រញាប់ប្រញាល់នោះ វាមិនមែនជារឿងពិបាកក្នុងការឈានទៅដល់ចំនុចកំពូលជាមួយគ្នានោះទេ ។
ល្បិចគឺ ត្រូវតែប្រាកដថាអ្នកអាចលូកទៅដល់ Clitoris (សេរ) របស់ស្ត្រី ដោយប្រើចុងម្រាមដៃក្នុងពេលរួមភេទ។ នៅពេលអ្នកទាំងពីររៀបនឹងឈានដល់ចំនុចកំពូលហើយ បន្ទាប់មកចូរត្រដុសវាថ្នមៗ ប៉ុន្តែត្រូវដាស់អារម្មណ៍ភេទអោយបានខ្លាំង។
២, ទាញរកផលប្រយោជន៍នៃការឈានទៅដល់ចំនុចកំពូលនៃការរួមភេទច្រើនដង
ប្រសិនបើ ដៃគូរខាងស្រីបានសិក្សាពីរបៀបធ្វើយ៉ាងណាទើបបានចំនុចកំពូលច្រើន ដងហើយ ការធ្វើអោយមានចំនុចកំពូលដំណាលគ្នាគពិតជាងាយស្រួលច្រើនសម្រាប់គេ ។
ប្រសិនបើ ដៃគូរខាងស្រីបានសិក្សាពីរបៀបធ្វើយ៉ាងណាទើបបានចំនុចកំពូលច្រើន ដងហើយ ការធ្វើអោយមានចំនុចកំពូលដំណាលគ្នាគពិតជាងាយស្រួលច្រើនសម្រាប់គេ ។
តើហេតុអ្វី? ព្រោះឥឡូវនេះខាងប្រុសមានគោលដៅមួយចំនួនខុសៗគ្នា។
ម្យ៉ាងវិញទៀត ប្រសិនបើគាត់មិនត្រៀមខ្លួនរួចជាមួយក្នុងការទទួលបានចំនុចកំពូលតាម ដែលខាងស្រីមានទេ គាត់អាចធ្វើវាបានទៀតនៅពេលដែលខាងស្រីឈានដល់ចំនុចកំពូលជាលើក ទីពីរ ទីបី ឬទីបួន។
ប៉ុន្តែសមត្ថភាពក្នុងការឈានទៅដល់ចំនុចកំពូលច្រើនដងគឺមិនច្រើនកើតមានទៅលើស្ត្រីវ័យក្មេងទេ។
ចំនុចបញ្ជាក់ការពិតទាំងនេះចង់ប្រាប់ អោយដឹងថា ការដល់ចំនុចកំពូលដំណាលគ្នាគឺមានភាពងាយស្រួលសម្រាប់ដៃគូររួមភេទ ណាដែលប្រើពេលវេលានៅជាមួយគ្នាយូរមកហើយ និងយល់ដឹងច្រើនពីគ្នាទៅវិញទៅមក។
៣, ចូរប្រាកដថា បុរសបានសិក្សាពីរបៀបកំណត់ពេលវេលានៃការឈានដល់ចំនុចកំពូល
និយាយ ដោយភាពស្មោះត្រង់ ការធ្វើបែបនេះប្រហែលជាអាចប្រើពេលច្រើនឆ្នាំ! បុរសជាច្រើនដែលមានវ័យ ៤០ទៅ៥០ឆ្នាំជាធម្មតាអាចរួមភេទរហូតដល់ច្រើនម៉ោង ហើយបន្ទាប់មកធ្វើការបាញ់ទឹកកាមនៅពេលខាងស្រីត្រៀមខ្លួនរួច។
និយាយ ដោយភាពស្មោះត្រង់ ការធ្វើបែបនេះប្រហែលជាអាចប្រើពេលច្រើនឆ្នាំ! បុរសជាច្រើនដែលមានវ័យ ៤០ទៅ៥០ឆ្នាំជាធម្មតាអាចរួមភេទរហូតដល់ច្រើនម៉ោង ហើយបន្ទាប់មកធ្វើការបាញ់ទឹកកាមនៅពេលខាងស្រីត្រៀមខ្លួនរួច។
អត្ថបទនេះត្រួតពិនិត្យដោយ៖ វេជ្ជ.ងួនសេរ័ត្ន (health.com.kh)
0 comments:
Post a Comment