Thursday, March 1, 2012

ការងារនៅលើគ្រែរបស់បុរស ហត់តែស្រួល


   
Wednesday, 29 February 2012 23:53
ការរួមភេទត្រូវបានគេចាត់ទុកថា ជាពលកម្មមួយដ៏ ធ្ងន់របស់ពួកបុរសៗ ប្រៀបដូចជាការលីសែងយ៉ាងដូច្នេះ ដែរ ។ បន្ទាប់ពីការដល់ ចំណុចកំពូល ពួកបុរសតែងដេកសន្ធឹងដៃជើងដោយសារតែហត់នឿយ ជួនកាលពួក គេក៏ដេកលក់តែម្តង បើទោះជាដឹងថាប្រពន្ធរបស់ខ្លួននៅតែចង់បានការបបោសអង្អែល បន្ថែមក៏ដោយ ។


      បុរសស្ទើរតែទាំងអស់តែងមិនយកចិត្តទុកដាក់ចំពោះដៃគូរបស់ ខ្លួនបន្ទាប់ពីបានរួមភេទរួច មានអ្នកខ្លះ ធ្លាប់បាននិយាយប្រាប់គ្រូពេទ្យថា ក្រោយ ពីការរួមភេទរួចខ្លួនចង់តែដេកប៉ុណ្ណោះ ។

      ដោយមូលហេតុនេះហើយ បានជាគេចាត់ទុកការរួមភេទសម្រាប់បុរស គឺប្រៀបដូចជាពលកម្ម មួយប្រភេទដែលប្រើប្រាស់កម្លាំងច្រើនដូចទៅនឹងការ ភ្ជួរស្រែដែរ ។

      តាមការពិតការឡើងគ្រែ តើវាត្រូវបាត់បង់ថាមពលដូចការភ្ជួរស្រែដែរ ឬយ៉ាងណា ? នៅក្នុង ពិធីចូលឆ្នាំ មានអ្នកខ្លះត្រូវការ “ពលកម្មលើគ្រែ” ជា ច្រើនលើកច្រើនដង តើពួកគេនៅមានកម្លាំងឯណាដើម្បីទៅវត្ត ?

      ក្រុមអ្នកជំនាញការយល់ថា ថាមពលដែលត្រូវបាត់បង់ក្នុងពេលបញ្ចោញ សកម្មភាពផ្លូវភេទគឺមិន ច្រើននោះទេ ប្រមាណពី ១០០ ទៅ ៣០០ កាឡូរី អាស្រ័យទៅលើរយៈពេល សកម្មភាព ឥរិយាបថ កាយវិការ ល្បឿន និង ទម្ងន់ របស់មនុស្សម្នាក់ៗ ។ និយាយរួម ថាមពលនេះគឺប្រហាក់ប្រហែលនឹងការដើរ ដោយថ្មើរជើងពីរយោជន៍ក្នុងមួយម៉ោង ។
      ដូច្នេះថាមពលដែលបាត់បង់ក្នុងការរួមភេទមួយលើកៗគឺប្រហាក់ប្រ-ហែលនឹង ១ ភាគ ១០ នៃចំនួនថាមពលប្រើប្រាស់ក្នុងមួយថ្ងៃរបស់រាងកាយ (២.៥០០ ទៅ ៣.០០០ កាឡូរី) ។ ចំពោះរឿងលើគ្រែ ក្រៅពីការបាត់បង់ ថាមពល (បើទោះជាមិនច្រើន) ជាតិអង់ដូហ៊្វីន ត្រូវបានបញ្ចោញ ដែលជួយឱ្យយើងមានអារម្មណ៍ស្រាលក្នុងខ្លួន បណ្តាលឱ្យមានអារម្មណ៍ងងុយ ដេក និង ដេកបានស្រួល ស្កប់ (ប្រការនេះបង្ហាញយ៉ាងច្បាស់នៅលើបុរស) ដូច្នេះមនុស្សភាគច្រើនយល់ថា ការរួមភេទគឺជាកិច្ចការធ្ងន់ ។

      យោងតាមការស្ទង់មតិមួយក្នុងបន្ទប់ពិនិត្យផ្នែកបុរសជាមួយមនុស្សមាន វ័យនៅក្មេង ប្រសិនទុកឱ្យដំណើរ ការបែបធម្មតា នោះថ្ងៃបន្ទាប់ពួកគេនឹងមាន អារម្មណ៍ចង់រួមភេទម្តងទៀត ។ ចំពោះមនុស្សមានអាយុ ១៨ ដល់ ២០ ឆ្នាំ នៅពេលត្រូវបានគេធ្វើឱ្យស្រើបស្រាល ឬ នៅពេលពួកគេមានអារម្មណ៍ល្អ ពួកគេអាចនឹង “ឡើងឋានសួគ៌” ជា លើកទីពីរ បន្ទាប់ពីបានសម្រេចលើក ទីមួយ រយៈពេលពី ៥ ទៅ ១០ នាទី ហើយក្រោយមកក៏អាច “ឡើង គ្រែ” ម្តងទៀត បន្ទាប់ពីសម្រាក បាន ២០ ទៅ ៣០ នាទី ។ ចំពោះ វ័យនេះ ក្នុងមួយថ្ងៃពួកគេអាចរួម ភេទបានពី ៦ ទៅ ៧ ដង ។

      ចំពោះមនុស្សដែលមានអាយុ ពី ៣០ ទៅ ៤០ ឆ្នាំ ប្រសិនទុកឱ្យ ដំណើរការដូចធម្មជាតិនោះ ១ ឬ ២ ថ្ងៃក្រោយ ពួកបុរសនឹងមានអា- រម្មណ៍ចង់រួមភេទឡើងវិញ ប៉ុន្តែបើ ត្រូវបានគេធ្វើឱ្យស្រើបស្រាលនោះ អាចនឹងបន្តជាលើកទីពីរ បន្ទាប់ពី បានសម្រាកចាប់ពី ៣០ ទៅ ៦០ នាទី ហើយមួយថ្ងៃពួកគេអាចរួមភេទបាន ពី ៣ ទៅ ៤ ដង ។ ចំណែកអាយុ ពី ៤០ ទៅ ៥០ ឆ្នាំ គឺត្រូវចំណាយ ពេលពី ២ ទៅ ៣ ថ្ងៃ ទើបអាចចូល “ប្រយុទ្ធ” សាជាថ្មី ។ រីឯអាយុ ៦០ ឆ្នាំឡើងទៅ គឺត្រូវចំណាយពេលសម្រាករាប់សប្តាហ៍ឯណោះ ។

      ជាមួយរបបហូបចុក ការធ្វើពលកម្មប្រចាំថ្ងៃ គិតជាមធ្យមបុរសពេញវ័យ ដែលធ្វើការដោយប្រើកម្លាំង គឺហូបអស់អង្ករប្រហែល ៤០០ ក្រាម សាច់ ១០០ ក្រាម បន្លែ ៣០០ ក្រាម ត្រី ៣០ ក្រាម ជាដើម បើគិតសរុបចំនួនថាមពល ដែលត្រូវបានបញ្ចូលទៅក្នុងរាងកាយគឺប្រមាណជា ២.៥០០ ទៅ ៣.០០០ កាឡូរី ក្នុងមួយថ្ងៃ ។
      បុរសត្រូវបានលើកទឹកចិត្តឱ្យបន្តការអនុវត្តតាមទម្លាប់ ឬ លក្ខណៈបែប លេខ ៩ ។ លក្ខណៈនេះត្រូវបានអធិប្បាយដូចខាងក្រោម ៖

      ចំនួននៃការរួមភេទតាមវ័យក្នុងមួយសប្តាហ៍នឹងជារង្វាស់នៃលទ្ធផលរបស់ ៩ គុណជាមួយអាយុរបស់ បុរស ។ ឧទាហរណ៍ សម្រាប់អាយុពី ២០ ទៅ ២៩ ឆ្នាំ (៩ x ២ = ១៨) គឺគួរតែរួមភេទ ៨ ដង ក្នុងមួយសប្តាហ៍ ។ សម្រាប់អាយុ ពី ៣០ ទៅ ៣៩ ឆ្នាំ (៩ x ៣ = ២៧) គឺគួររួមភេទច្រើនបំផុត ៧ ដង ក្នុង ២ សប្តាហ៍ ។ អាយុពី ៤០ ទៅ ៤៩ ឆ្នាំ (៩ x ៤ = ៣៦) គួររួមភេទ ៦ ដង ក្នុង ៣ សប្តាហ៍ និង សម្រាប់បុរសដែលមានអាយុពី ៥០ ទៅ ៧០ ឆ្នាំ ជាក់ស្តែង ទៅតាមស្ថានភាពសុខភាព ។

      នៅពេលចំណាយថាមពលច្រើនសម្រាប់ភរិយារបស់ខ្លួន បុរសទាំងឡាយ គួរចងចាំថា ត្រូវតែធ្វើ ការហាត់ប្រាណឱ្យបានពី ១៥ ទៅ ២០ នាទី ក្នុងមួយ ថ្ងៃ ដើម្បីចៀសវាងការកើតមានស្មារតីមិននឹងនរដោយសារឈាមរត់មិនបាន ល្អ ព្រោះថាការហូបចុកច្រើន ថែមទាំងមានស្រាបៀរ រួមជាមួយការរួមភេទ ផងដែរ នោះវាអាចធ្វើឱ្យរាងកាយត្រូវទ្រុឌទ្រោម ឆាប់អស់កម្លាំង និង ងាយ ស្លាប់មុនអាយុ !

      ដើម្បីទទួលបានក្តីរីករាយក្នុងជីវិត បុរសទាំងឡាយគួរតែរៀបចំរបបអា- ហារ ការរស់នៅ និង រួមភេទឱ្យបានត្រឹមត្រូវ និង សមស្របបំផុតសម្រាប់ រាងកាយរបស់ខ្លួន ៕            

0 comments:

Post a Comment

Powered by Blogger.