Monday, February 27, 2012

ប្រការ​យល់​ដឹង​មួយ​ចំនួន​ចៀស​វាង​រោគ​មហារីក



ដោយ​ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 03-05-2011 ម៉ោង 18:35:07
ក្រុម ​វេជ្ជ​បណ្ឌិត​និង​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជ​សា​ស្ដ្រ​មួយ​ចំនួន​បាន​លើក ​ឡើង​ថា​ ​ជំងឺ​មហារីក​បង្ក​ឡើង​ដោយ​ក​ត្ដា​ជា​ច្រើន​យ៉ាង​ដើម្បី​ទប់​ស្កាត់​បញ្ហា​ នេះ​ ​លោក​អ្នក​អាច​សាក​ល្បង​អនុ​វ​ត្ដ​ន៍​តាម​ចំណុច​ ​មួយ​ចំនួន​ដូច​ខាង​ក្រោម​​៖
-ការ​ធ្វើ​ចលនា​ដោយ​ជើង​៖ ការ​ដើរ​ជា​ក​ក្ដា​មួយ​ដែល​ជួយ​សម្រួល​ដល់​សុខ​ភាព​យ៉ាង​ហោច​ណាស់​ក៏​បាន​៣០នាទី​ដែរ​ក្នុង​មួយ​ថ្ងៃ​។
-ការ ​ធ្វើ​ចលនា​ដង​ខ្លួន​៖ ជា​រឿ​យៗ​ការ​ធ្វើ​ចលនា​ដង​ខ្លួន​ជា​សកម្មភាព​មួយ​ដែល​ជួយ​ឱ្យ​រាង​កាយ​ កាន់តែ​រឹង​មាំ​ ​និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ឈាម​រត់​ ​មាន​ដំណើរ​ការ​បាន​ល្អ​ថែម​ទៀ​ត​។
-ការ ​ធ្វើ​ចលនា​ដោយ​រាំ​ក​ម្សា​ន្ដ​៖ ការ​រាំ​លេង​ក​ម្សា​ន្ដ​ ​ជា​មធ្យោបាយ​មួយ​ដែល​បុគ្គល​គ្រប់​រូប​គួរ​តែ​អនុ​វ​ត្ដ​ន៍​ ​ឬ​ប្រតិបត្ដិ​តាម​ ​ដែល​វា​ជា​ចំណែក​មួយ​អាច​ជួយ​សម្រួល​ដល់​ស្មារតី​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀ ​ត​។
-ការ ​ធ្វើ​ចលនា​ដោយ​ប្រើ​ទ្រនាប់​ ​ជើង​ដូច​ជា​ការ​លេង​ស្គី​ជា​ដើម​​៖ វា​ជា​ក​ត្ដា​មួយ​ដែល​ជំរុញ​ឱ្យ​ចលនា​នៃ​ដង​ខ្លួន​ ​ពិសេស​បរិវេណ​ផ្នែក​ខាង​ ​ក្រោម​មាន​ចលនា​ជា​និ​ច្ច​។​ ​ការ​ធ្វើ​បែប​នេះ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​កាត់​បន្ថយ​នូវ​ជំងឺ​មហារីក ​បាន​មួយ​ផ្នែក​ដែ​រ​។
-ការ ​ធ្វើ​ចលនា​ដោយ​ប្រើ​ក្បាច់​គុន​តៃ​ជិ​៖ ជា​ទូទៅ​ប្រជា​ជន​ចិន​តែង​តែ​ចាត់​ទុក​ថា​ ​ក្បាច់​គុន​ជា​អាយុ​ជីវិត​របស់​ពួក​គេ​ ​ព្រោះ​វា​អាច​ជួយ​ការពារ​ដល់​សុវត្ថិ​ភាព​ ​និង​ជា​រូប​ម​ន្ដ​មួយ​ដ៏​ល្អ​ដែល​អាច​ជួយ​សុខ​ភាព​ល្អ​បរិបូរណ៍​ផង​ដែ​រ​។
-ការ ​ធ្វើ​ចលនា​ដោយ​លេង​កីឡា​៖ ជា​ធម្ម​តា​ការ​លេង​កីឡា​បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​សុខ​ភាព​ ​ព្រោះ​មិន​ត្រឹម​តែ​ប​ង្កើ​ីន​ការ​ហាត់​ប្រាណ​ប៉ុណ្ណោះ​ទេ​ ​វា​ក៏​អាច​ជួយ​ឱ្យ​លោក​អ្នក​មាន​ភាព​រីករាយ​កាន់តែ​ច្រើន​ថែម​ទៀ​ត​។
-ការ ​ធ្វើ​ចលនា​ដោយ​កា​រហែល​ទឹក​លេង​៖ កា​រហែល​ទឹក​លេង​ ​ជា​ក​ត្ដា​មួយ​ដ៏​ល្អ​ប្រសើរ​ណាស់​ព្រោះ​វា​បាន​ផ្ដល់​ទាំង​ភាព​ត្រជាក់​ ដល់​រាង​កាយ​ ​និង​ជួយ​ឱ្យ​កម្លាំង​របស់​លោក​អ្នក​ឆាប់​ធន់​ទ្រាំ​នឹង​ក​ត្ដា​ផ្សេ​ងៗ​បាន ​មួយ​ផ្នែក​ដែ​រ​។
-ការ ​ធ្វើ​ចលនា​ដោយ​ឡើង​ចំណោត​ ​ឬ​ទី​ទួល​ខ្ព​ស់ៗ​៖ ការ​ឡើង​ទួល​ ​ឬ​ក៏​ទី​ចំណោត​ខ្ព​ស់ៗ​ ​អាច​ជួយ​បង្កើន​ភាព​រឹង​មាំ​ដល់​ស៌​ពា​ង្គ​កាយ​ ​ប៉ុន្ដែ​ប្រសិនជា​ការ​ធ្វើ​បែប​នេះ​ពុំ​បាន​នោះ​ ​ ​លោក​អ្នក​គ្រាន់​តែ​ដើរ​ឡើង​ចុះ​តាម​ជណ្ដើរ​ជា​ប្រចាំ​ថ្ងៃ​វា​ក៏​អាច​ជួយ​ ឱ្យ​ស៌​ពា​ង្គ​កាយ​រឹង​មាំ​បាន​ដែ​រ​។
-ការ ​ធ្វើ​ចលនា​ដោយ​ប្រើ​ឧបករណ៍​ ​ឬ​ជិះ​កង់​ចុះ​ឡើង​ក​ម្សា​ន្ដ​៖ ការ​ប្រើ​ប្រាស់​ឧបករណ៍​ ​ឬ​ក៏​ជិះ​កង់​ជា​ប្រចាំ​ថ្ងៃ​ ​វា​ក៏​ជា​វិធី​សា​ស្ដ្រ​មួយ​ដ៏​ល្អ​ដែរ​ ​ព្រោះ​វា​ជួយ​ធ្វើ​ឱ្យ​សាច់​ដុំ​មាន​ភាព​បត់​បែន​បាន​រហ័ស​ហើយ​ការ​អនុ​វ​ ត្ដ​ន៍​តាម​ចំណុច​នេះ​គួរ​ធ្វើ​ឡើង​នៅ​ពេល​ព្រលឹម​​កាន់តែ​ប្រ​សើ​រ​។
-ការ ​ធ្វើ​ចលនា​ដោយ​បញ្ចេញ​កម្លាំង​កាយ​ពី​ក្នុង​ខ្លួន​៖ ការ​លេង​បាល់​ទាត់​ ​ឬ​ការ​លេង​កីឡា​ ​ប្លែ​កៗ​ដែល​មាន​គ្នា​ច្រើន​ ​ហើយ​មាន​សកម្មភាព​បញ្ចេញ​កម្លាំង​កាយ​ពី​ក្នុង​ខ្លួន​ ​នេះ​ជា​មធ្យោបាយ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​រាង​កាយ​មាន​ចលនា​រស់​រវើក​ ​ដែល​នេះ​ជា​ចំណុច​ស្នូល​មួយ​ជួយ​ឱ្យ​សុខ​ភាព​លោក​អ្នក​ប្រសើរ​ឡើ​ង​៕
Highslide JS Highslide JS Highslide JS Highslide JS

0 comments:

Post a Comment

Powered by Blogger.