ថ្ងៃទី 04 ខែមករា ឆ្នាំ2012, ម៉ោង 03:02 PM តារា
ថ្មីៗនេះ តាមការសិក្សាមួយ បានឱ្យដឹងថា អាហារសម្រាប់ទារក អាចធ្វើឱ្យមានផលប៉ះពាល់រយៈពេលវែង ចំពោះសុខភាពបាន។
តាមការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យក្លូដ បឺរណាដ (Claude Bernad) នៅទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង បានឱ្យដឹងថា កុមារដែលបានបៅទឹកដោះម្តាយ ដោយផ្ទាល់ ក្នុងរយៈពេល ៤ខែដំបូង មានសម្ពាធឈាមទាប ប្រសិនបើប្រៀបធៀបទៅនឹងកុមារដែលបំបៅដោយទឹកដោះគោ ដែលមានជាតិប្រូតេអ៊ីនខ្ពស់ នៅអាយុ ៣ឆ្នាំ។
អ្នកស្រាវជ្រាវបានឱ្យដឹងបន្ថែមទៀតថា កុមារដែលបៅទឹកដោះម្តាយ មានទំហំក្បាលធំជាងកុមារដែលបៅទឹកដោះគោ។ ជាពិសេស ទារកដែលបៅទឹកដោះម្តាយ ក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីកើត មានកម្រិតអ័រម៉ូនអ៊ីនស៊ូលីន (Insulin) នៅក្នុងឈាម ទាបជាងកុមារ ដែលបំបៅដោយទឹកដោះគោ នៅពេលដែលពួកគេមានអាយុ ៩ខែ។
ប៉ុន្តែ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កុមារដែលបៅទឹកដោះគោ អាចនឹងមានបញ្ហាសុខភាព ក្នុងរយៈពេលវែង ក្រោយមក។
ដោយឡែក ការសិក្សាកាលពីពេលមុន ក៏បានឱ្យដឹងដែរថា ការបំបៅដោះម្តាយ អាចផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ទារក ដូចជា កាត់បន្ថយការប្រឈមនឹងជំងឺធាត់ និងជំងឺទឹកនោមផ្អែម កាត់បន្ថយ អត្រាពិបាកដកដង្ហើម ឬដង្ហើមខ្សោយ ឆ្លងជំងឺត្រចៀក ក្រពះ និងទ្រូង តិចជាងមុន ព្រមទាំងអាចបន្ថយអត្រាបាត់បង់ជីវិត ក្នុងអំឡុង ពេលនៅជាទារក បានថែមទៀត។
ហេតុនេះហើយ ទើបអង្គការសុខភាពពិភពលោក (WHO) បាន ណែនាំឱ្យម្តាយទាំងឡាយ បំបៅដោះកូន ឱ្យបានយ៉ាងតិច៦ខែ៕

0 comments:
Post a Comment