Tuesday, March 27, 2012

រកឃើញ​ក្រុម​​ឈាម​​ថ្មី​​​ចំនួន​២ ក្នុង​សរីរាង្គ​របស់​មនុស្ស


តាមគេហទំព័រ​ Utro របស់រុស្ស៊ី អ្នក​វិទ្យា​សាស្រ្ត​​នៃ​មហា​វិទ្យា​ល័យ​ Vermont របស់​អា​មេរិក​ ទើប​រក​ឃើញ​​ក្រុម​​ឈាម​ថ្មី ២ទៀត របស់​មនុស្ស​​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Langereis និង Junior ។
ពួកគេ​បានរកឃើញ​ផ្ទៃខាងក្រៅ​របស់​ជាលិកា​ក្រហម មានសារធាតុប្រូតេអ៊ីន២ ធ្វើឲ្យ​កកើតក្រុមឈាម​ ២ នេះ។

តាមពួកអ្នកវិទ្យាសាស្រ្ត ​ខាងលើ​នោះ គំហើញនេះ បណ្តាលឲ្យ​គេមាន​ការភ្ញាក់​ផ្អើល​ដ៏ខ្លាំង​ ព្រោះ​តាំង​ពីដើមមក ជាទូទៅ​យើង​ទើប​ដឹងពី​ក្រុមឈាម​ ៤ ហើយជាក់ស្តែង​ទើបតែ​មានក្រុមឈាម​បន្ទាប់បន្សំ​ ២៨ ប៉ុណ្ណោះ ដែលត្រូវបាន​សហគមឈាមអន្តរជាតិ​ទទួលស្គាល់។

សារធាតុ​ប្រូតេអ៊ីន​ បញ្ជូន​ឲ្យមានក្រុមឈាម​ ២ នេះ កកើត​ឡើង​ គឺ ABCB6 និង ABCG2។

លោក Brian Baillif ប្រធាន​ក្រុមស្រាវជ្រាវ​ខាងលើ បានឲ្យដឹងពីក្តីសង្ឃឹម​ទទួលបាន​ក្នុងការ​សិក្សានេះ របស់ក្រុមលោកថា វានឹង​ជួយដោះស្រាយ​បញ្ហា​ជាច្រើន​ ក្នុងផ្នែក​វេជ្ជសាស្រ្ត។

តាម​ រយៈការ​ប្រើប្រាស់​សារធាតុ​ប្រូតេអ៊ីននេះ ពួកអ្នក​វិទ្យាសាស្រ្ត​ បានបកស្រាយ​បាននូវ​មូលហេតុ​ដែល​បណ្តាលឲ្យ​ស្រ្តី​ដែល​មានសុខភាព​ មាំមួនជាច្រើន​ មិនអាច​​មានគភ៌បាន ជាហេតុ​មកពី​ពុំមាន​ភាពសមស្រប​លើផ្នែក​បដិបក្ខវិទ្យា រវាង​មាតា និងទារក៕

0 comments:

Post a Comment

Powered by Blogger.