Friday, March 2, 2012

យល់ដឹងបញ្ហា Sex លើពិភពលោក​ទាំងមូល!

តើអ្នកចង់ដឹង​ថា លើពិភពលោកគេ​ “ស្នេហា” គ្នា​ដូចម្តេចទេ? ហើយ​នៅប្រទេសណា​ដែលមាន​ពេលវេលា​គួរឲ្យ​ច្រណែន​បំផុត? តួលេខខ្លះៗខាងក្រោមនេះ នឹង​ធ្វើឲ្យ​អ្នក​ភ្ញាក់ផ្អើល!

សៀវភៅ​ Pwenguin Alas of Human Sexual  Behavior បោះ​ពុម្ពផ្សាយ​នៅឆ្នាំ​២០០០ មាន​កម្រាស់ ១២៨ ទំព័រ​ បានផ្តល់​ឲ្យនូវ​តួលេខ​គួរឲ្យ​ភ្ញាក់ផ្អើល​លើផ្នែក​ជាច្រើន​នៃបញ្ហា Sex។ ជាមួយ​ចក្ខុវិស័យ​សាកល រួមមាន​បណ្តាប្រទេស​ និង​ដែន​ដីលើលោកយើងនេះ បណ្ឌិត Judith Maekay បានធ្វើការប្រៀបធៀប​គួរឲ្យចាប់អាម្មណ៍​ ជាអារ៍ៈ កំរិត​នៃ​អាយុ​ចាប់ផ្តើម​បើក​ “ប្រតិបត្តិការ” រយៈពេល​ “ប្រតិបត្តិការ” លឿន​ និងយឺតបំផុត រយៈពេល​ “ប្រតិបត្តិការ” វែង និងខ្លីបំផុត...។
កំរិតអាយុ “ប្រតិបត្តិការ” លើកឡើង
ចំពោះនារីៈ ប្រទេស​ដែលមាន​កំរិតអាយុ “ប្រតិបត្តិការ” លើកដំបូង​ឆាប់បំផុត​ គឺ​អាហ្វ្រិក​កណ្តាល​ និង​សាធារណៈរដ្ឋ​ឆេក ប្រមាណ​ ១៥ឆ្នាំ។ អេហ្ស៊ីព​ ថៃ អ៊ីតាលី​ Ecuador ហ្វីលីពីន ជាមធ្យមស្រីចាប់ផ្តើម​ “ប្រតិបត្តិការ” ពី​អាយុ ២០ឆ្នាំ ឡើង។

ចំពោះបុរសៈ កំរិតអាយុ​ “ប្រតិបត្តិការ” ជាមធ្យម​ឆាប់បំផុត​នៅ ប្រេស៊ីល ប៉េរូ កេនយ៉ា ហ្សាំបៃ អេហ្ស៊ីព ទួគី គឺ ១៦ឆ្នាំ​។ អ៊ីតាលី​រក្សា​លំដាប់​ “ប្រតិបត្តិការ” យឺតជាងគេ គឺ ១៩ឆ្នាំ។ បុរសនៅ​អង់គ្លេស​ឈានចូល​ឋានសួគ៌​លើកដំបូង​ គឺ ១៨ឆ្នាំ។
រយៈពេល​ “ស្នេហា” និង​វិធានការពន្យាកំណើតៈ
តាមសៀវភៅ​ខាងលើ​ដដែល​នោះ ក្នុង​១ថ្ងៃ មានសមត្ថភាព “ស្នេហា” ប្រព្រឹត្តទៅប្រមាណ​ ១២០ លានដង នៅទូទាំងពិភពលោក​។ ដូច្នេះ​ គឺមាន​មនុស្ស​ ២៤០ លាននាក់ “ស្នេហា” ក្នុង១ថ្ងៃៗ ហើយនៅពេល​ដែលពិភពលោក​មាន​ចំនួន ៦,១ ពាន់លាននាក់ (ឆ្នាំ ២០០០) នោះគឺប្រមាណ​ ៤% បានប្រព្រឹត្ត “បទល្មើស” ក្នុង១ថ្ងៃៗ។
ឯកត្តកម្ម​នៃពេលវេលា “ស្នេហា” គ្នាធម្យម វែងបំផុត គឺ ប្រេស៊ីល ដល់ទៅ ៣០នាទី។ អាមេរិក​ កាណាដា អ៊ីតាលី គឺ ២៨នាទី ២៣នាទី និង ២១នាទី។ ផ្ទុយទៅវិញ​ ថៃ គឺជាប្រទេស​ដែលមាន​ពេលវេលា​ “ស្នេហា” ធម្យមខ្លីបំផុត គឺតែ... ១០នាទី និង រុស្ស៊ី ១២នាទី។

ក្នុងកំរិត​វ័យ​ពី១៦ឆ្នាំ ដល់ ៤៥ឆ្នាំ រុស្ស៊ី អាមេរិក បារាំង​ ត្រូវ​បានកត់ត្រា​ ជាប្រទេស​ដែល​ “ស្វាហាប់” បំផុតក្នុងរឿង “ស្នេហា” ព្រោះនៅទីនោះ​ គេ​សារភាពថា ពួកគេច្រើន​ “ប្រតិបត្តិការ”​ ១៣០ ដង ក្នុង១ថ្ងៃៗ។ ហុងកុង ត្រូវបាន​ចាត់ទុក​ជាទឹកដី​ដែល “ខ្ជិល” បំផុត​ គឺប្រមាណ​តែ​ ៥០ដង ប៉ុណ្ណោះ​ ក្នុង​១ឆ្នាំៗ។
វិធានការពន្យាកំណើត​ទំនើប​ ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​បំផុត​នៅ​ ចិន អូស្រ្តាលី កាណាដា ប្រេស៊ីល និង អឺរ៉ុប​ខាងលិច ហើយ​តិចបំផុត គឺនៅ អាហ្រ្វិកកណ្តាល និង អាហ្វហ្គានីស្ថាន។ ស្រោមពន្យាកំណើត​ ត្រូវ​បានប្រើប្រាស់​ច្រើនបំផុត​ នៅប្រទេសថៃ ដែលមាន​ដៃគូ​ដល់ទៅ ៨២% ​សារភាពថា ពួកគេ​តែង​ប្រើប្រាស់​វិធីនេះ ដើម្បី​ពន្យាកំណើត។
អាពាហ៌ពិពាហ៌ៈ
ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​មែន! គឺមាន​ប្រមាណ​ ៦០% អាពាហ៌ពិពាហ៌​លើពិភពលោក​ ប្រព្រឹត្តទៅ​ដោយ “ម្តាយ​លើកទុក ឪពុក​លើកដាក់”។
ជម្រើស​អាយុ​នៃដៃគូ​ប្រចាំជីវិត​ ក៏មានការ​ខុសប្លែក​ពីគ្នា​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ។ បុរសនៅអឺរ៉ុប​ខាងលិច អាមេរិកខាងជើង និង អូស្រ្តាលី​ ច្រើនចូលចិត្តស្រី្ត​ដែលមានអាយុតិច​ជាង​ ២ឆ្នាំ ក្នុងពេល​ដែលបុរស​នៅ Nigeria, Zambai, Colombia, Iran បង្ហាញ​ថា ចូលចិត្ត​ដៃគូ​ជីវិត​អាយុតិចជាង​ខ្លួន​ដល់ទៅ ៤ឆ្នាំ។
សមាមាត្រនៃការ​លែងលះ​ ខ្ពស់បំផុត​នៅ អូស្រ្តាលី និង​ អាមេរិក ហើយទាបបំផុត គឺនៅមជ្ឈឹមបូព៌ា អាហ្វ្រិកខាងជើង និង អាស៊ីប៉ូព៌ា។
សមាមាត្រ​នៃការ “ស្នេហា” ជាមួយ​អ្នកដទៃ ក្រោយរៀបអាពាហ៌ពិពាហ៌ ខ្ពស់បំផុត បានទៅស្រីអាល្លឺម៉ង់​ និងអាមេរិក ដែលមានតួលេខ​រហូតដល់​...ជាង​ ៧០%។ តួលេខដដែលនេះ ត្រូវបាន​កត់ត្រា​ថា ទាបបំផុត​នៅទ្វីបអាស៊ី គឺប្រមាណក្រោម ១០% ប៉ុណ្ណោះ។
រឿង​មិនល្អ​របស់ Sex
ការស្រាវជ្រាវ​បានបង្ហាញ​ថា ស្រ្តី​ដែលកាត់ចោល “ប្រដាប់ភេទ” របស់ខ្លួន ខ្ពស់បំផុត​ គឺនៅ​បណ្តាប្រទេស​ឦសានទ្វីបអាហ្រ្វិក​ ដូជា អេហ្ស៊ីព ស៊ូដង់ អេត្យូពី អ៊ីរីទ្រី និង សូម៉ាលី។
សមាមាត្រស្រ្តីដែលត្រូវ​រំលោភ​ផ្លូវភេទ​ ខ្ពស់បំផុត គឺនៅ​ អូស្រ្តាលី អាហ្វ្រិកខាងត្បូង និង ស៊ុយអែត។
ប្រទេស​ជាច្រើន​នៅអាហ្វ្រិក​ខាងជើង​ និង មជ្ឈឹមបូព៌ា ច្បាប់ផ្តន្ទារទោស​ធ្ងន់ធ្ងរ​ ចំពោះ​ការួមភេទ​ដូចគ្នា ដែលទណ្ឌកម្ម​ ខ្ពស់បំផុត គឺប្រហារជីវិត។ រីឯទោស​ផិតក្បត់ ក៏ត្រូវ​រងទទួល​ផលដូចគ្នា​ នៅ​ អ៊ីរ៉ង់ និង ប៉ាគីស្ថាន អារ៉ប់​ប៊ីសាអូឌីត និង យ៉េមែន។
គួរកត់សំគាល់ថា តួលេខ​ឆ្លុះបញ្ចាំងខាងលើ​ត្រូវបាន​សិក្សាយ៉ាង​ម៉ត់ចត់​ និង​គួរឲ្យ​ទុកចិត្តបាន៕

0 comments:

Post a Comment

Powered by Blogger.