ព្រឹត្តិបត្រធម្មជាតិ របស់សហរដ្ឋអាមេរិក បានឱ្យ- ដឹងថា ពួកគេបានប្រើវិធីកម្ចាត់កោសិកាដែលអស់អាយុ មិនអាចបំបែកខ្លួនជាកោសិកាថ្មីទៀតបាន ដែលមានច្រើន ទៅតាមអាយុដែលកើនឡើងនោះ។ គេអាចប៉ាន់ប្រមាណ បានថា ក្នុងចំណោមអ្នកមានវ័យចំណាស់ មានកោសិកាជរា បែបនេះ ប្រមាណ១០%។
អ្នក ស្រាវជ្រាវបានឱ្យកណ្តុរពិសោធន៍ ស៊ីជាតិថ្នាំ ដែល នឹងទៅសម្លាប់កោសិកាពួកនោះឱ្យអស់ ធ្វើឱ្យអាការបង្ហាញ នូវវ័យជរាកើតឡើងយឺតជាងមុន ហើយសាច់ដុំផ្សេងៗ ក៏ ធ្វើការបានល្អជាងមុន។
លទ្ធផលនៃការរកឃើញនេះ ធ្វើឱ្យគេទទួលបានគំនិត ល្អៗ ដើម្បីបង្អង់អាការចាស់ជរារបស់មនុស្ស ព្រោះអ្នក- ដែលមានវ័យនៅក្មេង អាចកម្ចាត់កោសិកាពួកនេះបានដោយខ្លួនឯង។ អ្នកស្រាវជ្រាវបាន អះអាងថា បើយើងអាចពង្រឹងប្រព័ន្ធការពារខ្លួនឱ្យរឹងមាំបន្តិច ក៏ជឿជាក់បានថា កោសិកា ទាំងនេះ នឹងត្រូវកម្ចាត់ចេញអស់បាន ៕



0 comments:
Post a Comment