This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, March 27, 2012

ចិញ្ជៀន​ធ្វើ​​ពី​​​​ពេជ្រ​​​សុទ្ធ​​​​តម្លៃ​ ៧០ លាន​ដុល្លារ


ចិញ្ជៀន​ដែលមាន​ទម្ងន់​ ១៥០ Carat ត្រូវ​បាន​​ច្នៃ​​ចេញ​ពី​​ត្បូង​​ពេជ្រ​​១​គ្រាប់ ផលិត​​ដោយ​ក្រុម​ហ៊ុន​​គ្រឿង​​អលង្ការ​​ស្វីស មាន​តំលៃ​​ដល់​ទៅ​ ៧០ លានដុល្លារ។
តាមផលិតករ​ឲ្យដឹងថា គេត្រូវប្រើ​ពេល​ជិត១ឆ្នាំ ដើម្បី​ច្នៃ​ដុំពេជ្រ​១គ្រាប់ ឲ្យទៅជាចិញ្ជៀន​នេះ ហើយក៏បាន​ចុះ​បញ្ជី​កម្មសិទ្ធិបញ្ញា អំពីសមត្យកម្ម​តែ១គ្មាន២នេះ។

លោក Mohamed Shawesh ដែលជា​នាយកប្រតិបត្តិក្រុមហ៊ុន Shawish ម្ចាស់​កម្មសិទ្ធិ​នៃចិញ្ជៀននេះ ឲ្យដឹងថាៈ ខ្ញុំចង់​មាននូវ​អ្វីមួយថ្មីទាំងស្រុង​ ដែលខ្ញុំ​ប៉ង​ប្រាថ្នា ហើយវា​ជាចិញ្ជៀន​ដែល Shawesh បានផលិត​ឡើង​។ វា​ជាភាព​ខុសប្លែកគ្នា​ រវាង​ក្រុមហ៊ុន​ខ្ញុំ និងក្រុមហ៊ុន​ដទៃទៀត ហើយក៏​ធ្វើ​ឲ្យអតិថិជន​ខ្ញុំ​ គេសំរេច​បាននូវ​សុបិន្ត​ប្រាថ្នា​របស់គេ។

លើបញ្ហា​បច្ចេកទេស​ការច្នៃ ​ចិញ្ជៀន​១ ពី​ដុំពេជ្រ ១គ្រាប់ គឹជាការ​​ប្រឈមមុខ​មួយដ៏ធំពិសេស ការចោះប្រហោង​សំរាប់ពាក់ ព្រោះ​វាអាច​បំផ្លាញ​រចនាសម្ព័ន្ធ​នៃដុំពេជ្រ។ ហេតុនេះឯង ក្រុមហ៊ុន​ Shawesh ត្រូវ​កម្ម៉ង់ទិញឧបករណ៍​ Lazer ពិសេស១ ទើបអាច​ច្នៃចេញ​ជាចិញ្ជៀន​ ១វង់ ដែលធ្វើឡើង​ពីពេជ្រសុទ្ធសាទ​គ្មាន​បន្ថែមលោហៈអ្វីផ្សេងទៀតឡើយ។

កាលពីសប្តាហ៍មុន ចិញ្ជៀន​នេះ ត្រូវ​បានដាក់​តាំង​នៅក្នុងពិព័រណ៍ប្រចាំឆ្នាំ សំរាប់​គ្រឿងអលង្ការ និងនាឡិកា Baseworld 2012៕

បបូរ​មាត់​​​ស្រស់​ដូច​​ជា​តារា​កូរ៉េ!


ដោយគ្រាន់តែ​ប្រសព្វក្នុងការ​តុបតែង​ពណ៌​បបូរមាត់​ នោះនឹងជួយដល់សុភាពនារី​​ទាំងឡាយ​ មានលក្ខណៈ​ថ្មីមួយទាំងស្រុង។ សូមពិនិត្យ​ និង​សាកល្បងជាមួយ​ពណ៌ក្រែម​ដែលតារាកូរ៉េនិយមៈ

១- ពណ៌ផ្គាកូលាប

ការតុបតែង​បបូរមាត់​ពណ៌១នេះ នឹងធ្វើឲ្យអ្នក​មានលក្ខណៈទន់ភ្លន់​។ តារាសម្តែង​ Min Hyo Rin បានធ្វើ​ឲ្យបបូរមាត់​បង្កប់​ដោយស្នាម​អាថ៌កំបាំង​ នៅពេល​ដែល​នាង​គួបផ្សំ​គំនួសត្របក​ភ្នែកពណ៌ស្វាយ និងបបូរមាត់​ពណ៌​ផ្កាកូលាប។ ក្នុងពេល​នោះដែរ ស្រីស្អាត Choi Kang Hee មើលទៅ ពិតជា​មានលក្ខណៈ​នារីភេទមែន គ្រាដែល​​ប្រើ​នៅលើបបូរមាត់​ និងថ្ពាល់​។ រីឯ​តារា Kim Min Hee វិញ ក៏ទាក់ទាញ​ណាស់ដែរ ជាមួយ​បបូរមាត់​ពណ៌នេះ។

២- ពណ៌ទឹកក្រូច
ប្រសិនបើអ្នកចង់​លេច​ធ្លោ​កណ្តាល​ចំណោមនោះ ការតុបតែង​បបូរមាត់​ពណ៌ទឹកក្រូច​ គឺពិតជាល្អណាស់។ តារាចម្រៀង NaNa នៃក្រុមតន្រ្តី​ Orange Caramel តារាសម្តែង​ Lee Hye Young ឬ ស្រីស្អាត​ So Yi Hyun សុទ្ធសឹង​តែបង្ហាញ​ភាពលេចធ្លោរ​ ជាមួយ​ពណ៌ទឹកក្រូច។

៣- ពណ៌ក្រហម
បបូរមាត់​ក្រហមឆេះ គឺជា​និន្នាការ​តុបតែង​ ដែល​ច្រើននិយម​នាចុងឆ្នាំ២០១១ ដើមឆ្នាំ២០១២។ តារាកូរ៉េច្រើន​ដួង ដូចជា Cha Ye Ryun, Oh In Hye ឬ Yana Yoo Yoo សុទ្ធតែ​​ចូលចិត្តពណ៌នេះខ្លាំងណាស់។

៤- គ្មានពណ៌
នេះជានិន្នាការ​ទាក់ទាញ​បែបថ្មី ត្រូវបាន​តារា Lee Min Jung, Kim Hye Soo, Kim Ha Neul និង Seo Woo បាន​ប្រើប្រាស់​ ដោយរបៀប​ក្រែម​លាបមាត់​គ្មានពណ៌៕

គន្លឺះ ៩ យ៉ាង មាន​​​ប្រ​​យោជន៍​​​​ទប់​​​ស្កាត់​​​​​ការ​​​ឆាប់​​​បញ្ចេញ​​​ទឹក​កាម


១- ពាក់ស្រោម​អនាម័យ​ ២ ក្នុងពេលតែ១
ការធ្វើបែបនេះ គឺ​វា​កាត់​បន្ថយ​​ភាព​​កកិត​​រំញោច​​ខ្លាំង​​ដល់ “ប្អូនតូច” ហេតុ​នេះ ជួយអូសបន្លាយ​ពេលវេលា​​នៃការបញ្ចេញ​ទឹកកាម។
២- មិនជក់បារី ឬ បរិភោគ​គ្រឿស្រវឹង

កាត់បន្ថយ ឬ បោះបង់​ចោល​ទម្លាប់​ជក់បារី ផឹកគ្រឿង​ស្រវឹង នឹងគួរ​បញ្ជៀស​ការបរិភោគ​អាហារ​សម្បូរ​ជីវជាតិ​រំញោច​ ដូចជាៈ ខ្ទឹម ម្ទេស ហើយបង្កើន​ការបរិភោគ​គ្រឿង​សមុទ្រ​ អាហារ​ច្នៃពីពពួក​សណ្តែក​ ដើម្បីបង្កើន​ឋាមពល។

៣- ជៀងវាងការ​មើលរឿង Sex

មិនត្រូវ​មើលរឿង “នេះ” ហើយក៏មិនគួរ​សំរេចតណ្ហាដោយខ្លួនឯងហួសហេតុ ព្រោះវា​នឹងនាំឲ្យ​សិចរបស់អ្នកចុះខ្សោយ​ រងការរំញោច​ខ្លាំង។

៤- សម្រួលអារម្មណ៍

ហ្វឹកហាត់ ​វិធីផ្សេងៗ (លំហាត់ Yoga ជាដើម) ដើម្បី​រក្សា​ស្ថានភាព​ផ្លូវចិត្ត មានតុល្យភាព​ប្រក្រតី។ ហើយប្រសិនបើ​មានការ​ចេញ​ទឹកកាម​កាមឆាប់ទៀតនោះ មិនត្រូវ​មានការ​តឹងតែងអារម្មណ៍​ធុញទ្រាន់ឡើយ ព្រោះវា​នឹងធ្វើឲ្យ​រឿងនេះ កាន់តែ​អាក្រក់​ជាងមុន។

៥- លេង​កីឡាជាប្រចាំ

ត្រូវ ​ព្យាយាម​លេងកីឡា ពិសេសហ្វឹកហាត់​តៃក្វាន់ដូ ឬ កម្លាំង​​ធាតុ (Yoga) ។ វាមានប្រយោជន៍​ដល់សុខភាព​ផង ហើយជួយ​សំរួល​ដល់ស្មារតី​របស់​អ្នកបាន​ស្ថេរភាពផង។

៦- លត់ដំ “ប្អូនតូច” ជាមួយទឹកត្រជាក់

វិធីនេះ ងាយធ្វើ អ្នកអាច្រើ​ទឹកត្រជាក់​បង្ហូរទៅលើពងស្វាស​ ឬ យក​កន្សែង​ត្រជាក់​មករុំទាំង “មេ និង ពង”។ វិធីនេះ នឹងធ្វើឲ្យ​សីតុណ្ហភាព​ពងស្វាស​ថយចុះ លំហូរឈាម​យឺតជាងមុន ហើយ​ភាពតឹងតែង​ក៏បាត់​សន្សឹមៗផងដែរ។

៧- យល់ដឹងឲ្យបានច្បាស់​លាស់​ពី “រឿងនេះ”

ស្វែងយល់ ​ពីចំណេះដឹង​រួមភេទ ក៏ដូចជាបញ្ហាផ្សេងៗ ទាក់ទង​ដល់​ “រឿងនេះ” ជាប្រការ​សំខាន់​ និង​ចាំបាច់។ ការយល់​ច្បាស់លាស់​ នោះអ្នក​នឹងដឹង​ពីប្រតិកម្ម​របស់អ្នក​ និងដៃគូ រួចអាច​រៀន​សម្របសម្រួល​ មិនធ្វើឲ្យ​តឹងតែង​អារម្មណ៍​ទាំង​សងខាង។

៨- សហការ​ជាមួយ “ដៃគូ” ឲ្យបាន​ស៊ីសង្វាក់គ្នា

អ្នកគួរបន្ថយល្បឿន និងកំរិតកកិតខ្លាំង​ក្នុង “ទ្វារមាស” ហើយ​ក៏ត្រូវ​មាន​ភាព​ម្ចាស់ការ​របស់ “ដៃគូ” ដើម្បី​ដៃគូ​អាចឈានដល់កំពូលក្នុងពេល​ជាមួយគ្នា។

៩- ធ្វើ “រឿងនេះ” ក្រោយពេលបញ្ចេញទឹកកាម

ក្រោយពេលបញ្ចេញទឹកកាម ប្រមាណ ១ម៉ោង អ្នកបន្ត “តង់ទី២”។ ដូច្នេះ ប្រាកដ​ជាអាច​អូសបន្លាយ​ពេលវេលា​បញ្ចេញទឹកកាម​។ ប៉ុន្តែ​វិធីនេះ ពុំសូវធ្វើឲ្យអ្នក​មាន​អារម្មណ៍ និង​ច្រើន​តែធ្វើ​ឲ្យមានអារម្មណ៍​ឈឺ “ប្អូនតូច” ៕

រកឃើញ​ក្រុម​​ឈាម​​ថ្មី​​​ចំនួន​២ ក្នុង​សរីរាង្គ​របស់​មនុស្ស


តាមគេហទំព័រ​ Utro របស់រុស្ស៊ី អ្នក​វិទ្យា​សាស្រ្ត​​នៃ​មហា​វិទ្យា​ល័យ​ Vermont របស់​អា​មេរិក​ ទើប​រក​ឃើញ​​ក្រុម​​ឈាម​ថ្មី ២ទៀត របស់​មនុស្ស​​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Langereis និង Junior ។
ពួកគេ​បានរកឃើញ​ផ្ទៃខាងក្រៅ​របស់​ជាលិកា​ក្រហម មានសារធាតុប្រូតេអ៊ីន២ ធ្វើឲ្យ​កកើតក្រុមឈាម​ ២ នេះ។

តាមពួកអ្នកវិទ្យាសាស្រ្ត ​ខាងលើ​នោះ គំហើញនេះ បណ្តាលឲ្យ​គេមាន​ការភ្ញាក់​ផ្អើល​ដ៏ខ្លាំង​ ព្រោះ​តាំង​ពីដើមមក ជាទូទៅ​យើង​ទើប​ដឹងពី​ក្រុមឈាម​ ៤ ហើយជាក់ស្តែង​ទើបតែ​មានក្រុមឈាម​បន្ទាប់បន្សំ​ ២៨ ប៉ុណ្ណោះ ដែលត្រូវបាន​សហគមឈាមអន្តរជាតិ​ទទួលស្គាល់។

សារធាតុ​ប្រូតេអ៊ីន​ បញ្ជូន​ឲ្យមានក្រុមឈាម​ ២ នេះ កកើត​ឡើង​ គឺ ABCB6 និង ABCG2។

លោក Brian Baillif ប្រធាន​ក្រុមស្រាវជ្រាវ​ខាងលើ បានឲ្យដឹងពីក្តីសង្ឃឹម​ទទួលបាន​ក្នុងការ​សិក្សានេះ របស់ក្រុមលោកថា វានឹង​ជួយដោះស្រាយ​បញ្ហា​ជាច្រើន​ ក្នុងផ្នែក​វេជ្ជសាស្រ្ត។

តាម​ រយៈការ​ប្រើប្រាស់​សារធាតុ​ប្រូតេអ៊ីននេះ ពួកអ្នក​វិទ្យាសាស្រ្ត​ បានបកស្រាយ​បាននូវ​មូលហេតុ​ដែល​បណ្តាលឲ្យ​ស្រ្តី​ដែល​មានសុខភាព​ មាំមួនជាច្រើន​ មិនអាច​​មានគភ៌បាន ជាហេតុ​មកពី​ពុំមាន​ភាពសមស្រប​លើផ្នែក​បដិបក្ខវិទ្យា រវាង​មាតា និងទារក៕

Saturday, March 24, 2012

៤​សំ​ណួ​រ​ ​ត្រូ​វ​ឆ្លើ​យ​ឲ្យ​បា​ន​ ​ក្នុ​ង​កា​រ​ណា​ត់​ជួ​ប​គូ​ស្នេ​ហ៍​

ថ្ងៃទី​ 24 ខែមីនា ឆ្នាំ2012, ម៉ោង 08:57 AM អង្គរធំ

១. គេល្អដូចអ្វីដែលអ្នកគិតឬអត់ ?
ពេ​ល​ខ្លះ​ ​មុ​ខ​មា​ត់​ ​ឬ​រូ​ប​រា​ង​ ​អា​ច​ត្រូ​វ​ចិ​ត្ត​ ​ប៉ុ​ន្តែ​ ​ទ​ម្លា​ប់​ ​និ​ង​និ​ស្ស័​យ​រ​ប​ស់​គេ​ ​ល្អ​​ដូ​ច​អ្ន​ក​គិ​ត​ឬ​អ​ត់​?​ ​ពិ​ត​ប្រា​ក​ដ​-​ ​ណា​ស់​ ​ដែ​ល​រូ​ប​ឆោ​ម​រ​ប​ស់​គេ​ ​ល្អ​គ្រ​ប់​គ្រា​ន់​ ​មិ​ន​ដូ​ច្នេះ​ ​អ្ន​ក​ប្រ​ហែ​ល​ជា​មិ​ន​ប​ណ្តោ​យ​ឱ្យ​ឆ្ល​ង​កា​ត់​ដ​ល់​កា​រ​ណា​ត់​-​ ​ជួ​ប​គ្នា​លើ​ក​ដំ​បូ​ង​ឡើ​យ​។​ ​ប៉ុ​ន្តែ​ ​ដំ​ណា​ក់​កា​ល​ប​ន្ទា​ប់​ ​មុ​ន ​ឆ្ល​ង​កា​ត់​ស​ម្ព័​​ន្ធ​ភា​ព​ជ្រា​ល​ជ្រៅ​ ​វា​ត្រូ​វ​ជា​រឿ​ង​ចិ​ត្ត​គំ​និ​ត​ ​ដែ​ល​ ​ពិ​ត​ប្រា​ក​ដ​ណា​ស់​ថា​ ​ក្នុ​ង​អំ​ឡុ​ង​ចា​ប់​ផ្តើ​ម​ទា​ក់​ទ​ង​គ្នា​ ​ន​រ​ណា​-​ ​ក៏​តែ​ង​ធ្វើ​ខ្លួ​ន​ឱ្យ​ល្អ​ទាំ​ង​អ​ស់​។​

២​.​ ​មា​ន​ចំ​ណុ​ច​ណាដូចគ្នាឬទេ ?​
ចំ​ណុ​ច​មួ​យ​ដែ​ល​គូ​ណា​ត់តែងស្វែងរកពីគ្នា គឺថា តើទាំងពីរមានអ្វីដែលប្រហាក់ប្រហែលគ្នាឬទេ ? ព្រោះ ​បើ​មា​ន​ចំ​ណុ​ច​ខ្លះ​ដែ​ល​ស្រ​ដៀ​ង​ ​ឬ​ដូ​ច​គ្នា ​នៅនឹងកន្លែង ក៏អាចជាស្ពានតភ្ជាប់សម្ព័ន្ធភាពរវាងគ្នា បានកាន់តែងាយ។ ជាពិសេស បើអ្នកនិងគេ ​មា​ន​កិ​ច្ច​កា​រ​ពេ​ល​ទំ​នេ​រ​ ​ដែ​ល​ ​ស្រដៀ​ងគ្នា ដូចជា ចូលចិត្តដើរកម្សាន្តនៅរមណីយដ្ឋាន- ធម្មជាតិ ពិតប្រាកដណាស់ថា ការណាត់ពេលក្រោយទៀត ​រ​ប​ស់​អ្ន​ក​ទាំ​ង​ពី​រ​ ​អាច​ជាការណាត់គ្នាចេញទៅតាមខេត្ត ដូចដែលអ្នកទាំងពីរចូលចិត្តនោះ។​
៣​.​ ​ខុ​ស​គ្នា​រ​ហូ​ត ទទួលបានឬអត់ ?​
មិ​ន​មែ​ន​ស្វែ​ង​រ​ក​ភា​ពដូចគ្នាតែមួយមុខឡើយ ប៉ុន្តែ សម្ព័ន្ធភាពដ៏ល្អ គួររកចំណុចដែលមិនដូចគ្នាផង ព្រោះ ភាពដូចគ្នាខ្លាំងពេក ​​អា​ច​ធ្វើ​ឱ្យ​កា​រ​ទា​ក់​ទ​ងគ្នា មានអារម្មណ៍ ជិនណាយ និងធុញទ្រាន់ចំពោះគ្នាបាន។ ប៉ុន្តែ ជាភាពខុសគ្នា ដែលភាគីណាមួយមាន ​ដើ​ម្បី​ម​ក​បំ​ពេ​ញ​អា​រ​ម្មណ៍របស់គ្នា ទៅវិញទៅមក ជាចំណុចដែលធ្វើឱ្យគូស្នេហ៍មានអារម្មណ៍ ខ្វះគ្នាមិនបាន។ អ្វីដែលសំខាន់បំផុត ​គឺ​វា​ត្រូ​វ​តែ​​ជា​ភា​ព​ខុ​ស​គ្នា ដែលមិនលើសពីការទទួលស្គាល់រវាងគ្នានឹងគ្នា។​
៤​.​ ​អ្វី​គឺ​ជា​គ្រោះថ្នាក់ បើទាក់ទងជាមួយគេ ?​
កុំ​វ​ង្វេ​ង​នឹ​ង​អា​រ​ម្មណ៍នៃសម្ព័ន្ធភាពជាមួយគូណាត់ រហូតភ្លេចពីចំណុចសំខាន់ពិតប្រាកដនៃការណាត់ជួប។ ​អ្ន​ក​ចាំ​បា​ច់​ត្រូ​វ​ប្រា​ប់​ឱ្យ​បា​ន​ពី​សេ​ច​ក្តី​សុ​ខ​ ​ដែ​លអ្នកស្រមើ- ស្រមៃបានថា នឹងក្លាយជាបែបណា បើអ្នកប្រែក្លាយសម្ព័ន្ធ- ភាពឱ្យលើសពីគូណាត់? ​រួ​ម​ទាំ​ង​ត្រូ​វ​ប​ញ្ជា​ក់​ឱ្យ​បា​ន​ពី​ភាព- មិនសមស្រប ដែលអាចជាការបំផ្លាញសម្ព័ន្ធភាព ឬជាចំណុច បញ្ចប់នៃសម្ព័ន្ធភាព ​នៅ​ពេ​ល​ក្លា​យ​ជា​ស​ង្សា​រ​នឹ​ង​គ្នា​។​ ​បើ​បែប​នោះមែន អ្នកគួរបញ្ឈប់សម្ព័ន្ធភាពត្រឹមជាមិត្ត ល្អជាង៕

Friday, March 23, 2012

ត្រូវមានវិធីដើម្បីពេលក្រោយនាងហាមាត់សុំម្តងទៀត


Written by ភ្នំពេញដេលីញូវ   
Monday, 19 March 2012 23:46
ទោះបីថាអារម្មណ៍ដុតរោលកើតឡើង បានគ្រប់ពេល ប៉ុន្តែតាមសភាពជាក់ស្តែង ស្ត្រី មិនអាចបើកទ្វារសម្រាប់ ស្វាគមន៍ក្នុងការរួមភេទនេះបាន គ្រប់កាលទេសៈទេ ។ ដូច្នេះឃើញថា វាអាស្រ័យ ទៅលើភាពប៉ិនប្រសប់របស់ភាគី បុរសប៉ុណ្ណោះដើម្បីធ្វើឱ្យនាងយល់ ព្រមរួមភេទដ៏ពេញចិត្តហើយមិនអាចបំភ្លេច បាននៅគ្រាកន្លងមក ដើម្បីត្រូវការនៅ ថ្ងៃខាងមុខទៀត ។

      ក្រៅពីនេះត្រូវចងចាំថា បច្ច័យបរិស្ថាន និង មនុស្សរស់នៅក្បែរខ្លួនជារឿងមួយសំខាន់ណាស់សម្រាប់ឱ្យការ រួមភេទអាចឱ្យស្ត្រីទទួលយកបាន ។ បច្ច័យមួយនេះមិនថាតែស្ត្រីទេ សូម្បីតែបុរសក៏ត្រូវការវាដូចគ្នា ។ ក្រុមអ្នក ឯកទេសក្រោមផ្ចិតបាននិយាយថា បើចង់ឱ្យការរួមភេទមួយប្រកបទៅដោយជោគជ័យ ហើយស្ត្រីជាដៃគូពេញ ចិត្តនោះ បុរសចាំបាច់ត្រូវអនុវត្តការដាស់អារម្មណ៍សំខាន់ៗមួយចំនួនដូចខាងក្រោម ៖

      * អណ្តាត បបូរមាត់ជំរុញអារម្មណ៍  :  មនុស្ស ជាច្រើនបានយល់ច្បាស់ពីចំណុចស្រៀវស្រើបរបស់ស្ត្រីថា នៅត្រង់ចំណុចណា ប៉ុន្តែប្រការសំខាន់របស់អ្នកឯកទេសផ្លូវ ភេទដែលណែនាំឱ្យបុរសប្រើប្រាស់ហើយផ្តល់ផលប្រយោជន៍យ៉ាងច្រើននោះ គឺការប្រើអណ្តាត និង បបូរមាត់ ។ របស់ពីរ យ៉ាងនេះផ្តល់សារសំខាន់ណាស់សម្រាប់ការប្រើជាមធ្យោបាយ ក្នុងការរួមភេទម្តងៗ ។ របស់ពីរយ៉ាងនេះប្រើសំខាន់ទៅលើ ប្រដាប់ភេទស្ត្រីដើម្បីឱ្យនាងទទួលអារម្មណ៍រោលរាលមុននឹងជួយចម្លងនាងឱ្យដល់គោលដៅ ។
     
      * ប្រការគួរស្វែងយល់  :  មុននឹងប្រើអារម្មណ៍ វាយលុកនៅត្រង់ប្រដាប់ភេទរបស់នាង បុរសចាំបាច់ត្រូវ បបោសអង្អែលនៅត្រង់ចំណុចរាងកាយផ្សេងៗរបស់នាងសិន បើនាងមិនទាន់មានអារម្មណ៍ហើយវាយលុកត្រង់ កន្លែងនេះអាចឱ្យនាងទទួលរងការ ខ្មាសអៀន ឬ ឈឺចាប់ដែលជាប្រការមួយមិនត្រឹមពុំបានទទួលផលទេ នៅធ្វើឱ្យនាង លែងចង់ទទួលយកការបញ្ឆោះអារម្មណ៍តាមវិធីនេះទៀតផង ។
    
      * ប្រើម្រាមដៃម៉ាស្សាដើម្បីបើកច្រកវាយលុក  :  ពិតណាស់ថា ការ ធ្វើអូរ៉ាល់សិចជារឿងមួយដែលធ្វើឱ្យស្ត្រីកើត ការពេញចិត្ត និង ត្រូវការវាយ៉ាងខ្លាំងផង ប៉ុន្តែអ្នកឯកទេសផ្លូវភេទបានណែនាំថា ការដែលបុរសប្រើម្រាមដៃស្ទាបអង្អែលបែប ម៉ាស្សាដល់ស្ត្រីដៃគូនៅជួយបង្កើតអារម្មណ៍ដល់នាងមិនអាចខ្វះបានដូចគ្នា ។ ជាដំបូង ឱ្យប្រើម្រាមដៃយ៉ាងស្ទាត់ជំនាញចាប់ផ្តើមធ្វើការលញ់ត្រង់ចំណុចស្រៀវស្រើបបំផុត របស់ស្ត្រី (គ្លីតូរីស) ។ នៅត្រង់កន្លែងនេះបុរសអាចប្រើម្រាមដៃលញ់ព្រមជាមួយដោយ ទាញម្តងឆ្វេងម្តងស្តាំ ហើយចាំសង្កេតមើលថា ស្ត្រីមានសកម្មភាពពេញចិត្តឬទេ បើ ឃើញថាពេញចិត្តហើយ ត្រូវបន្ថែមបរិវេណនេះខ្លាំងក្លាឡើងថែមទៀត ។
    
      * ប្រការគួរស្វែងយល់  :  លោកអ្នកមិនត្រូវប្រើទឹកមាត់ជួយបើកផ្លូវក្នុងការ ស៊កបញ្ចូលពេលរួមភេទឡើយ ត្រូវប្រើវិធីលួងលោមរហូតឃើញថា មានសំណើមគ្រប់ គ្រាន់ និង ស្ត្រីបញ្ចោញសញ្ញាថា គឿ ហើយក៏ស៊កបញ្ចូល តែម្តង ។
    
      * ប្រើបច្ចេកទេសរួមផ្សំ  :  វិធីនេះត្រូវប្រើទាំងអណ្តាត និង ដៃរួមផ្សំគ្នា ។ បុរសខ្លះអាចប្រើត្រឹមតែដៃក្នុងការ បបោសអង្អែល ប៉ុន្តែបើធ្វើតាមក្បួនរបស់អ្នកជំនាញ ហើយមិនគ្រប់គ្រាន់ទេគឺត្រូវប្រើអណ្តាតរួមផ្សំ ។

      ក្នុងកាលទេសៈខ្លះយើងក៏ត្រូវប្រើអណ្តាតដោយការលិទ្ធសព្វទាំងរាងកាយ ពិសេស ត្រង់ប្រដាប់ភេទរបស់នាង បើអាចធ្វើទៅបានគួរធ្វើត្រង់កន្លែងនេះឱ្យបានយូរ និង ផ្ចិត ផ្ចង់បំផុត ។ ក្រៅពីនេះនៅពេលលិទ្ធ ដៃរបស់អ្នកមិនត្រូវ នៅស្ងៀមដែរ ត្រូវចាប់ស្ទាប អង្អែលលើរាងកាយរបស់នាងទៅជាមួយផង ។ បើធ្វើបានប៉ុននេះ ស្ត្រីនឹងស្រៀវស្រើប ដល់កំពូល ហើយនាងនឹងឆ្លើយតបដោយការថ្ងួចថ្ងូរពុំខាន ។
    
      * ប្រការគួរស្វែងយល់  :  បើករណីបុរសចង់ប្រើម្រាមដៃលូកបញ្ចូលក្នុង ប្រដាប់ភេទស្ត្រីក្នុងពេលរួមភេទ គប្បីប្រើ ម្រាមចង្អុលកណ្តាល ។ បើចង់ប្រើដៃលញ់ បង្កើនអារម្មណ៍ស្ត្រីក្នុងពេលនេះដែរ គួរប្រើម្រាមដៃលញ់ទៅមកៗ នោះនឹង ផ្តល់ប្រ- សិទ្ធភាពខ្ពស់បំផុត ៕

អតីតបវរកញ្ញាប្រទេសអង់គ្លេសថ្អូញថ្អែរ ពីរឿងដោះតូចម្ខាង


  
Wednesday, 21 March 2012 03:56
កាលពីចុងសប្តាហ៏នេះអតីតបវរកញ្ញា ប្រទេសអង់គ្គេសដានីញែលឡូយ  Daniel Lloyd  ដែលធ្លាប់មានរឿងអាស្រូវ ស្នេហាបាមនាំកូនទៅលេងទឹកសមុទ្រ នៅប្រទេសអេស្ប៉ាញតែប្តីរបស់នាង គឺកីឡាកឬរខ្សែប្រយុទ្ឋជេមមី មិនបានរួមដំណើរទេ។ ដានីញែលបានសារភាពថានាងមានការខ្មាស់អៀនដែលសុដន់ខាងស្តាំតូចជាងខាងឆ្វេង។

Tuesday, March 20, 2012

ស្រីស្អាត ២ដួង ធ្វើឲ្យ​ព្រះ​សង្ឃ​១​អង្គ​ ស្ទើរ​តែ​វង្វែង​វង្វាន់​ធម៌​អារ!


នៅក្នុងប្រទេសដែលកាន់សាសនា​ព្រះ​ពុទ្ធ ប្រ​ជា​ជន​តែង​គោរព​បូជា មាន​​ជឿ​​ទៅ​​លើ​​សាសនា​​នេះ​​គ្រប់ៗ​​គ្នា។ ដូច​​ជា​​នៅ​​ក្នុង​​ពិធី​​បុណ្យ​ទាន​តូចធំ... ជា​ពិសេស​​នៅ​ពេល​សមា​ជិក​គ្រួ​សារ​ណា​ម្នាក់​ ធ្លាក់​ខ្លួន​​ឈឺ​ធ្ងន់​ធ្ងរ​​មិន​​អាច​​ព្យា​​បាល​​តាម​​វិទ្យា​​សាស្រ្ត​​ បាន​នោះ ក្តីសង្ឃឹមចុង​ក្រោយ​របស់​ពួក​គេ គឺ​មាន​តែ​ពឹង​ទៅ​​លើ​ព្រះពុទ្ធ ព្រះ​ធម៌​នេះ​ឯង ដោយ​មាន​​ព្រះ​សង្ឃ​ជា​អ្នក​តំណាង​ក្នុង​ការ​​​ធ្វើ​កិច្ច​​ឧទ្ទិសកុល ផល​បុណ្យ​ សុំ​សេចក្តី​សុខ​ចំរើន​ ដល់​អ្នក​ទាំង​នោះ។
ប៉ុន្តែវាគួរភ្ញាក់ផ្អើលញក់សាច់ទៅវិញ នៅពេលយើងឃើញស្រីស្អាត ២ដួង ស្លៀក​ពាក់​សិច​ស៊ី​បញ្ចេញ​សាច់សខ្លី​គួរ​ឲ្យ​ចង់​​នេបនិត្យ​កាយា​​​នោះ បាន​ចូល​រួម​ឈរ​ជា​មួយ​ព្រះសង្ឃ យាយជី តាជី នៅពីមុខមន្ទីរពេទ្យ ដើម្បីឧទ្ទិសបួង​សួង​​សុំ​​​ព្រះជាម្ចាស់​ មេត្តាប្រោសប្រណីដល់​អ្នក​ជម្ងឺ​ប្រុស​ម្នាក់​ដែល​កំពុង​ដេក​ស្តូក​ស្តឹង។ សកម្មភាព​របស់​ពួកនាង​ទាំងពីរ បានធ្វើឲ្យព្រះសង្ឃ១អង្គ ​ស្ទើរ​តែ​វង្វែងរង្វាន់ភ្លេចធម៌អារ​​ពី​ក្នុង​ខ្លួន ទប់អារម្មណ៍សឹងតែពុំបាន។

ទោះជាយ៉ាងណា នេះ​គ្រាន់តែជារឿងរ៉ាវចម្លែកៗ នៃវប្បធម៌ចិនប៉ុណ្ណោះ៕

Lin-Chi-Ling ស៊ិចស៊ី Girl បែបតារា Supper Model



Lin Chi Ling តែង​តែ​ធ្វើ​ឲ្យ​អ្នក​ទស្ស​នា សរ​សើរ​មិន​ដាច់​ពី មាត់ នូវ​ភាព​ស្រស់​ស្អាត​របស់​នាង ជា​មួយ​និង សំ​លៀក​បំពាក់​បែប តារា បង្ហាញម៉ូត .

អញ្ជើញប្រិយមិត្តចូលរួមទស្សនា ជាមួយនិងគំរូម៉ូតថ្មីៗ ទាន់សម័យ ខាងក្រោមៈ





















Monday, March 5, 2012

លោកយាយអាយុ ៨០ ឆ្នាំ ក៏ចង់ឡើងគ្រែដែរ


 
Tuesday, 06 March 2012 01:34
បុរសភាគច្រើនតែងយល់ឃើញថា ស្ត្រីនៅពេលឈានចូលវ័យចំណាស់ បន្តិច ឬ វ័យអស់រដូវខែហើយ នឹងក្លាយជា យាយជីកាន់សីលមិនចាប់អារម្មណ៍ រឿងផ្លូវភេទទៀតទេ ។ ដោយសារតែ ហេតុផលនៃការយល់ឃើញបែបនេះ ទើបបុរសខ្លះបានចេញទៅ រកស៊ីក្រៅ មិនចាប់អារម្មណ៍ភរិយាខ្លួនឯងបន្តទៅ ទៀត ។ ប៉ុន្តែទោះបីយ៉ាងណាតាមការសិក្សារបស់លោកវេជ្ជបណ្ឌិត ស៊ូហ្សាន ថមភីធើ ដែលជាក្រុមអ្នកស្រាវជ្រាវ ប្រចាំការនៅរដ្ឋកាលីហ្វ័រញ្ញ៉ា សហរដ្ឋ អាមេរិក បានរកឃើញថា ការយល់ឃើញថាស្ត្រីក្នុងវ័យនេះអស់ចំណង់ផ្លូវ ភេទជាការយល់ច្រឡំមួយយ៉ាងធំ ព្រោះថាទោះឈាន ចូលវ័យដល់ ៨០ ឆ្នាំ ហើយក្តី ស្ត្រីនៅតែចង់រួមមេត្រីជាមួយបុរសជាដៃគូដូចដើម មិនមានអ្វីផ្លាស់ ប្តូរខ្លាំងក្លាណាស់ណាឡើយ ។

      តាមលទ្ធផលការសិក្សាដែលគេធ្វើឡើងតាមរយៈការសាកសួរទៅលើ ក្រុមស្ត្រីឈានចូលវ័យចំណាស់ ចំនួន ៨០៦ នាក់ ដោយមួយភាគធំមានអាយុ ចាប់ពី ៦៧ ឆ្នាំ និង ខ្លះអាយុ ៨០ ឆ្នាំ បានរកឃើញថា ក្នុងចំណោមនេះសុទ្ធ តែបានប្រាប់ថា ពួកគាត់នៅមានការរួមភេទ ជាមួយស្វាមី ក្នុងនោះមានខ្លះមួយ ខែពីរឬបីដងផង ។ ក្រៅពីនេះក្នុងចំណោមស្ត្រីដែលគេបានសាកសួរ មានចំនួន ៨៣ ភាគរយ ហើយសុទ្ធតែបានប្រាប់ថា ពួកគាត់ត្រូវការសិច ១៣ ភាគរយ ប្រាប់ថា ពួកគាត់លែងត្រូវការទៀតហើយ ។
      ទោះបីយ៉ាងណាក្នុងចំណោមស្ត្រីទាំងនេះដែរគេបានសាកសួរពីភាពចង់បានសេចក្តីសុខផ្លូវភេទវិញ ពួកគាត់សុទ្ធតែប្រាប់ថា សេចក្តីត្រូវការនេះនៅតែ ត្រូវការបន្តទៀត ពិសេសការឈានដល់ចំណុចកំពូលតែម្តង ។
      លោកវេជ្ជបណ្ឌិត ស៊ូហ្សាន ថមភីធើ បានគូសបញ្ជាក់ឱ្យដឹងក្នុងរឿងនេះ ថា “ពិតមែនហើយស្ត្រីមាន ការពេញចិត្តចំពោះផ្លូវភេទកើនឡើងតាមអាយុ ។
ប៉ុន្តែយ៉ាងណាក្នុងចំណោមនេះមានតែប្រហែលញក់កណ្តាលប៉ុណ្ណោះ (៥០ ភាគរយ) ដែលនៅពេលឈាន ដល់អាយុ ៨០ ឆ្នាំហើយមិនត្រូវការផ្លូវភេទ ។ មនុស្សវ័យចំណាស់ក្នុងក្រុមនេះ ខ្លះប្រាប់ថា សេចក្តីសុខរបស់គាត់មិនបានកើត ពីការរួមភេទក៏បានដែរ ឱ្យតែមានការយកចិត្តទុកដាក់ពីស្វាមី” ។
      វេជ្ជបណ្ឌិតរូបនេះបានអះអាងឱ្យដឹងទៀតថា ស្ត្រីភាគច្រើនមិនថាវ័យ ចំណាស់ហើយក្តី សេចក្តីត្រូវការ ផ្លូវភេទនៅតែមាន គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ សូមលោកប្រុសដឹងរឿងនេះផង ៕

Friday, March 2, 2012

រួមភេទ និងការដល់ចំណុចកំពូលរួមគ្នា

មានការ​យល់​ច្រឡំ​ដ៏​ធំ​អំពី​ប្រធានបទ​ដល់ ​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ព្រម​គ្នា​។​ នេះ​គឺ​នៅ​ពេល​ដែល​ដៃគូ​រទាំង​ពីរ​នាក់​ឈាន​ទៅ​ដល់​ចំនុចកំពូល​ក្នុង​ពេល​តែ ​មួយ​។

វា​ច្បាស់​ណាស់​ដែល​ថា​ មនុស្ស​ភាគច្រើន​ ជា​ពិសេស​ស្ត្រី​ក្មេងៗ​គិត​ថា​ បុរស​ និង​ស្ត្រី​ត្រូវ​ឡើង​ដល់​ចំនុចកំពូល​ក្នុង​ពេល​តែ​មួយ​!​ នៅ​ក្នុង​ពិភពលោក​ដ៏​ពិតប្រាកដ​នេះ​ រឿង​មួយ​នេះ​មិនមែន​ជា​ការ​ពិត​នោះ​ទេ​។
ឧទាហរណ៍​ ថ្មីៗ​នេះ​ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នកជំងឺ​ស្រី​ម្នាក់​ដែល​បាន​រួម​ភេទ​ ច្រើន​ដង​ណាស់​ក្នុង​មួយ​ឆាកជីវិត​របស់​នាង​។​ ប៉ុន្តែ​នាង​និយាយ​ថា​ វា​មិន​អាច​កើត​មាន​ទៀត​ទេរ​ហូត​ដល់​នាង​អាយុ​បាន​ ៤០​ឆ្នាំ​ និង​រក​ឃើញ​បុរស​ម្នាក់​ដែល​នាង​អាច​ឈាន​ដល់​ចំនុចកំពូល​ជាមួយ​គ្នា​បាន​។​
គំនិត​យោបល់​ដែល​ថា​ ការ​ឡើង​ដល់​ចំនុចកំពូល​ក្នុង​ពេល​ជាមួយ​គ្នា​គឺជា​បទដ្ឋាន​ធម្មតា​នៃ​ការ​ យល់​ខុស​មួយ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​អស់​កាល​ជាង​ពីរ​ទស​វត្ស​ន៍​មក​ហើយ​ តាម​រយៈ​រឿង​ប្រលោមលោក​ និង​រឿង​ស្រើបស្រាល​ផ្នែក​រួម​ភេទ​រាប់រយ​រឿង​។
ទោះបី​ដល់​ថ្ងៃនេះ​ទៅ​ហើយ​ក៏​មនុស្ស​ភាគច្រើន​ជឿជាក់​ថា​ ដៃគូរ​រួម​ភេទ​ទាំង​ពីរ​នាក់​ជា​ទូទៅ​ឈាន​ដល់​ចំនុចកំពូល​ទាំងអស់​គ្នា​។​
លទ្ធផល​នៃ​ការ​យល់​ខុស​ទាំង​អស់នេះ​គឺថា​ សព្វ​ថ្ងៃនេះ​ ស្ត្រី​ក្មេងៗ​និយាយ​ថា​ “​ខ្ញុំ​ច្បាស់​ជា​មាន​អ្វី​កើតឡើង​មិន​ប្រក្រតី​ហើយ​លើ​រូប​ខ្ញុំ​ដោយសារ​ តែ​ខ្ញុំ​មិន​អាច​ឡើង​ដល់​ចំនុចកំពូល​ដូច​គ្នា​ជាមួយនឹង​មិត្ត​ប្រុស​ របស់ខ្ញុំ​បាន​។​ ហើយ​គាត់​ពិតជា​អស់​ស​ង្ឈឹ​ម​ជា​ខ្លាំង​អំពី​រឿង​នេះ​...”​។​
ការ​ពិត​តាម​ផ្នែក​វេជ្ជសាស្ត្រ
ប៉ុន្តែ ​ការ​ពិត​គឺថា​ ខណៈ​ពេល​ដែល​ការ​ឡើង​ដល់​ចំនុចកំពូល​គឺ​វា​ល្អ​នោះ​ ពួក​គេ​មានការ​ពិបាក​ណាស់​ដើម្បី​អាច​ធ្វើ​ទៅ​បាន​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នកមាន​វ័យក្មេង​។
វា​ទំនងជា​ច្រើន​តែ​កើតឡើង​នៅ​ក្នុង​ ទំនាក់ទំនង​ស្នេហា​ជិត​ស្និទ្ធ​មួយ​ ដែល​ដៃគូ​រទាំង​ពី​នាក់​បាន​រស់នៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ និង​ដឹង​នូវ​របៀប​ធ្វើ​យ៉ាងណា​អោយ​អ្នក​ទាំង​ពីរ​ឆ្លើយ​តប​ទៅ​នឹង​ការ​រួម​ ភេទ​បាន​យ៉ាង​ល្អ​។
កា​រស​ម្រ​ប់​សម្រួល​ដើម្បី​ទទួល​បាន​ ចំនុចកំពូល​គឺ​មិន​ទំនង​កើតឡើង​ក្នុង​ពេល​តែ​មួយ​យប់​ ឬ​ក្នុង​ពេល​តែ​មួយ​ភ្លែត​នោះ​ទេ​ លុះត្រាតែ​អ្នក​ទាំង​ពីរ​នាក់​មាន​ជំនាញ​ច្រើន​ខាង​ផ្នែក​ភ្ញោ​ច​អារម្មណ៍​ ភេទ​។​ វា​ក៏​ជួយ​ច្រើន​ដែរ​ប្រសិនបើ​បុរស​មានការ​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ទៅ​លើ​ ការ​បាញ់​ទឹកកាម​របស់​ខ្លួន​ ដែល​វា​មិន​ច្រើន​តែ​កើត​ទៅ​លើ​បុរស​វ័យក្មេងៗ​នោះ​ទេ​។
ដូច្នេះ​មូលហេតុ​នៃ​ការ​ឈាន​ដល់​ចំនុចកំពូល​ដំណាលគ្នា​ គឺជា​រឿង​ពិបាក​ណាស់​?​ មែនហើយ​ វា​មាន​ហេតុផល​ធំៗ​ចំនួន​ពីរ​៖
បញ្ហា​របស់​ស្ត្រី​ក្នុង​ការ​ឈាន​ទៅ​ដល់​ ចំនុចកំពូល​នៃ​ការ​រួម​ភេទ​​នៅ​ពេល​ដែល​មនុស្ស​និយាយ​អំពី​ការ​ឡើង​ដល់​ ចំនុចកំពូល​ក្នុង​ពេល​ជាមួយ​គ្នា​ ជា​ទូទៅ​ន័យ​មួយ​នេះ​សម្រាប់​និយាយ​អំពី​អំឡុង​ពេល​នៃ​ការ​រួម​ភេទ​។​ ​ប៉ុន្តែ​ការ​ឡើង​ដល់​ចំនុចកំពូល​ក្នុង​ពេល​រួម​ភេទ​ដោយ​ឯងៗ​គឺ​មិន​ ងាយស្រួល​នោះ​ទេ​។​​រហូត​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៦០​ អ្នកឯកទេស​មួយ​ចំនួន​បាន​យល់​ឃើញ​អំពី​រឿង​នេះ​។
នៅ​ពេល​ខ្ញុំ​និយាយ​សំអាង​លើ​ចំនុច​នេះ​ ប្រាប់​ទៅ​អ្នកឯកទេស​ខាង​ចិត្តសាស្ត្រ​ម្នាក់​ក្នុង​ទីក្រុង​ឡុ​ង​ ដែល​រូប​គាត់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នកឯកទេស​ម្នាក់​ខាង​ព្យាបាល​បញ្ហា ​ផ្លូវភេទ​ គឺ​គាត់​បដិសេធ​និង​មិន​ជឿ​លើ​ចំនុច​មួយ​នេះ​ទេ​។
ប៉ុន្តែ​ដល់​ឆ្នាំ​ ១៩៧៦​ អ្នក​ស្រាវជ្រាវ​ខាង​ផ្នែក​ការ​រួម​ភេទ​របស់​សហរដ្ឋអាមេរិក​ អ្នកស្រី​ ស្យៀ​ ហី​ត​ (Ms.​ Shere​ Hite)​ បាន​ចុះ​ផ្សាយ​នូវ​ការ​សង្កេត​មួយ​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ នូវ​រឿងហេតុ​ដូចដែល​បាន​និយាយ​ខាងលើ​នេះ​។​ អ្វី​ដែល​គួរ​អោយ​អស្ចារ្យ​ គឺ​ការ​ស្រាវជ្រាវ​របស់​អ្នកស្រី​ធ្វើ​អោយ​មានការ​ប្រេះឆារ​យ៉ាង​ខ្លាំង​នៅ​ ក្នុង​សហរដ្ឋអាមេរិក​ ដូច្នេះ​អ្នកស្រី​ក៏​សម្រេចចិត្ត​ចេញពី​អា​មេ​រិ​ក​ទៅ​។​
ដូច្នេះ​សរុបសេចក្តី​មក​ វា​មានការ​ពិបាក​ណាស់​សម្រាប់​ធ្វើ​អោយ​ស្ត្រី​ឈាន​ដល់​ចំនុចកំពូល​ ដំណាលគ្នា​នឹង​ដៃគូរ​ប្រុស​ ជា​ពិសេស​ប្រសិនបើ​នាង​មិន​អាច​ឈាន​ដល់​ចំនុចកំពូល​បាន​ក្នុង​ពេល​រួម​ភេទ​។ ​ ហើយ​ស្ត្រី​ភាគច្រើន​មានការ​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​ដូច្នេះ​។​
បញ្ហា​នៃ​ពេលវេលា​ឈាន​ដល់​ចំនុចកំពូល​របស់​បុរស
ចំនុច ​ទី​ពីរ​ ទោះបីជា​ស្ត្រី​អាច​ឈាន​ដល់​ចំនុចកំពូល​ក្នុង​ពេល​រួម​ភេទ​ក៏​ដោយ​ ក៏​មាន​សំនួរ​មួយ​ថា​បុរស់​អាច​កំណត់​ពេលវេលា​នៃ​ការ​បាញ់​ទឹកកាម​របស់​ ខ្លួន​ដើម្បី​សម្រប​គ្នា​ជាមួយ​នាង​ដែរ​។​
ជា​អ​កុស​ល្យ​ បុរស​ក្មេងៗ​ជា​ច្រើន​មិន​អាច​កំណត់​ពេលវេលា​នៃ​ការ​ឈាន​ដល់​ចំនុចកំពូល​ របស់​ពួក​គេ​បាន​ទាំង​អស់នោះ​ទេ​ ជា​ពិសេស​ប្រសិនបើ​ពួក​គេ​មានការ​រង​ទុក្ខ​ពី​បញ្ហា​ឆាប់​បាញ់​ទឹកកាម​ចេញ​ ពេក​។​
លើស​ពី​នេះ​ទៅ​ទៀត​ ជា​ធម្មតា​មាន​បុរស​ភាគច្រើន​មិន​ចង​កំណត់​ពី​ពេលវេលា​នៃ​ការ​ឈាន​ដល់​ចំនុចកំពូល​ទេ​។​
ដូច្នេះ​ម្តង​ហើយ​ម្តងទៀត​ អ្វី​ដែល​កើតឡើង​គឺថា​ស្ត្រី​ត្រូវ​ចាប់ផ្តើម​គិត​ប្រហែលជា​នឹង​ត្រូវ​ឈាន​ អោយ​ដល់​ចំនុចកំពូល​អោយ​បាន​លឿន​។​ បន្ទាប់​មក​ភ្លាមៗ​នោះ​ទើប​ដល់​ពេល​ដៃគូរ​របស់​នាង​ម្តង​។​
របៀប​ធ្វើ​ដូច​ម្តេច​ទើប​ទទួល​បាន​ចំនុចកំពូល​ដំណាលគ្នា
សម្រាប់​ដៃគូរ​រួម​ភេទ​ជា​ច្រើន​គូរ​ដែល​ ចង់បាន​ចំនុចកំពូល​ដំណាលគ្នា​គឺ​មិន​នឹង​អាច​ទៅ​រួច​នោះ​ទេ​ យ៉ាង​ហោច​ណាស់​ក៏​ត្រូ​វា​មាន​មូលដ្ឋាន​មួយ​ដែល​ទៀងទាត់​ដែរ​។​ ភាគច្រើន​នៃ​ពួក​គេ​យល់​ស្រប់​នឹង​យោបល់​នេះ​ ហើយ​ប្រហែលជា​វា​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ​ប្រសិនបើ​ពួក​គេ​ទាំង​ពី​ សប្បាយចិត្ត​។​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ពិតជា​ចង់​ឈាន​ដល់​ចំនុចកំពូល​ដំណាលគ្នា​មែន​ វា​អាច​ធ្វើ​ទៅ​បាន​។​
នេះ​គឺជា​ក្បួនខ្នាត​សម្រាប់​ជួយ​ដល់​អ្នក​។
១,​ ចូរ​សិក្សា​នូវ​របៀប​ធ្វើ​យ៉ាងណា​អោយ​ច្បាស់​ថា​ដៃគូរ​ខាង​ស្រី​អាច​ទៅ​ដល់​ចំនុចកំពូល​ច្រើន​ឬ​តិច​ ក្នុង​ពេល​រួម​ភេទ​
ប្រសិនបើ ​អ្នក​ធ្វើ​វា​បាន​មួយ​រយៈពេល​ហើយ​ និង​តែងតែមាន​សេចក្តី​ស្រលាញ់​គ្នា​ បរិយាកាស​រ៉ូ​មែន​ទិច​ មិន​ប្រញាប់ប្រញាល់​នោះ​ វា​មិនមែន​ជា​រឿង​ពិបាក​ក្នុង​ការ​ឈាន​ទៅ​ដល់​ចំនុចកំពូល​ជាមួយ​គ្នា​នោះ​ទេ ​។​
ល្បិច​គឺ​ ត្រូវ​តែ​ប្រាកដ​ថា​អ្នក​អាច​លូក​ទៅ​ដល់​ Clitoris​ (​សេរ​)​ របស់​ស្ត្រី​ ដោយ​ប្រើ​ចុង​ម្រាមដៃ​ក្នុង​ពេល​រួម​ភេទ​។​ នៅ​ពេល​អ្នក​ទាំង​ពីរ​រៀបនឹង​ឈាន​ដល់​ចំនុចកំពូល​ហើយ​ បន្ទាប់​មក​ចូរ​ត្រដុស​វា​ថ្នមៗ​ ប៉ុន្តែ​ត្រូវ​ដាស់​អារម្មណ៍​ភេទ​អោយ​បាន​ខ្លាំង​។
២,​ ទាញ​រក​ផលប្រយោជន៍​នៃ​ការ​ឈាន​ទៅ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ច្រើន​ដង​
ប្រសិនបើ ​ដៃគូរ​ខាង​ស្រី​បាន​សិក្សា​ពី​របៀប​ធ្វើ​យ៉ាងណា​ទើបបាន​ចំនុចកំពូល​ច្រើន​ ដង​ហើយ​ ការ​ធ្វើ​អោយ​មាន​ចំនុចកំពូល​ដំណាលគ្នា​គ​ពិតជា​ងាយស្រួល​ច្រើន​សម្រាប់​គេ​ ។​
តើ​ហេតុ​អ្វី​?​ ព្រោះ​ឥឡូវនេះ​ខាង​ប្រុស​មាន​គោលដៅ​មួយ​ចំនួន​ខុសៗ​គ្នា​។​
ម្យ៉ាងវិញទៀត​ ប្រសិនបើ​គាត់​មិន​ត្រៀមខ្លួន​រួច​ជាមួយ​ក្នុង​ការ​ទទួល​បាន​ចំនុចកំពូល​តាម ​ដែល​ខាង​ស្រី​មាន​ទេ​ គាត់​អាច​ធ្វើ​វា​បាន​ទៀត​នៅ​ពេល​ដែល​ខាង​ស្រី​ឈាន​ដល់​ចំនុចកំពូល​ជា​លើក​ ទី​ពីរ​ ទី​បី​ ឬ​ទី​បួន​។​
ប៉ុន្តែ​សមត្ថភាព​ក្នុង​ការ​ឈាន​ទៅ​ដល់​ចំនុចកំពូល​ច្រើន​ដង​គឺ​មិន​ច្រើន​កើត​មាន​ទៅ​លើ​ស្ត្រី​វ័យក្មេង​ទេ​។​
ចំនុច​បញ្ជាក់​ការ​ពិត​ទាំងនេះ​ចង់​ប្រាប់ ​អោយ​ដឹង​ថា​ ការ​ដល់​ចំនុចកំពូល​ដំណាលគ្នា​គឺ​មាន​ភាព​ងាយស្រួល​សម្រាប់​ដៃគូរ​រួម​ភេទ​ ណា​ដែល​ប្រើ​ពេលវេលា​នៅ​ជាមួយ​គ្នា​យូរ​មក​ហើយ​ និង​យល់​ដឹង​ច្រើន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។
៣,​ ចូរ​ប្រាកដ​ថា​ បុរស​បាន​សិក្សា​ពី​របៀប​កំណត់​ពេលវេលា​នៃ​ការ​ឈាន​ដល់​ចំនុចកំពូល​
និយាយ ​ដោយ​ភាព​ស្មោះត្រង់​ ការ​ធ្វើ​បែប​នេះ​ប្រហែលជា​អាច​ប្រើ​ពេល​ច្រើន​ឆ្នាំ​!​ បុរស​ជា​ច្រើន​ដែល​មាន​វ័យ​ ៤០​ទៅ​៥០​ឆ្នាំ​ជា​ធម្មតា​អាច​រួម​ភេទ​រហូត​ដល់​ច្រើន​ម៉ោង​ ហើយ​បន្ទាប់​មក​ធ្វើការ​បាញ់​ទឹកកាម​នៅ​ពេល​ខាង​ស្រី​ត្រៀមខ្លួន​រួច​។
អត្ថបទនេះត្រួតពិនិត្យដោយ៖ វេជ្ជ.ងួនសេរ័ត្ន (health.com.kh)

យល់ដឹងបញ្ហា Sex លើពិភពលោក​ទាំងមូល!

តើអ្នកចង់ដឹង​ថា លើពិភពលោកគេ​ “ស្នេហា” គ្នា​ដូចម្តេចទេ? ហើយ​នៅប្រទេសណា​ដែលមាន​ពេលវេលា​គួរឲ្យ​ច្រណែន​បំផុត? តួលេខខ្លះៗខាងក្រោមនេះ នឹង​ធ្វើឲ្យ​អ្នក​ភ្ញាក់ផ្អើល!

សៀវភៅ​ Pwenguin Alas of Human Sexual  Behavior បោះ​ពុម្ពផ្សាយ​នៅឆ្នាំ​២០០០ មាន​កម្រាស់ ១២៨ ទំព័រ​ បានផ្តល់​ឲ្យនូវ​តួលេខ​គួរឲ្យ​ភ្ញាក់ផ្អើល​លើផ្នែក​ជាច្រើន​នៃបញ្ហា Sex។ ជាមួយ​ចក្ខុវិស័យ​សាកល រួមមាន​បណ្តាប្រទេស​ និង​ដែន​ដីលើលោកយើងនេះ បណ្ឌិត Judith Maekay បានធ្វើការប្រៀបធៀប​គួរឲ្យចាប់អាម្មណ៍​ ជាអារ៍ៈ កំរិត​នៃ​អាយុ​ចាប់ផ្តើម​បើក​ “ប្រតិបត្តិការ” រយៈពេល​ “ប្រតិបត្តិការ” លឿន​ និងយឺតបំផុត រយៈពេល​ “ប្រតិបត្តិការ” វែង និងខ្លីបំផុត...។
កំរិតអាយុ “ប្រតិបត្តិការ” លើកឡើង
ចំពោះនារីៈ ប្រទេស​ដែលមាន​កំរិតអាយុ “ប្រតិបត្តិការ” លើកដំបូង​ឆាប់បំផុត​ គឺ​អាហ្វ្រិក​កណ្តាល​ និង​សាធារណៈរដ្ឋ​ឆេក ប្រមាណ​ ១៥ឆ្នាំ។ អេហ្ស៊ីព​ ថៃ អ៊ីតាលី​ Ecuador ហ្វីលីពីន ជាមធ្យមស្រីចាប់ផ្តើម​ “ប្រតិបត្តិការ” ពី​អាយុ ២០ឆ្នាំ ឡើង។

ចំពោះបុរសៈ កំរិតអាយុ​ “ប្រតិបត្តិការ” ជាមធ្យម​ឆាប់បំផុត​នៅ ប្រេស៊ីល ប៉េរូ កេនយ៉ា ហ្សាំបៃ អេហ្ស៊ីព ទួគី គឺ ១៦ឆ្នាំ​។ អ៊ីតាលី​រក្សា​លំដាប់​ “ប្រតិបត្តិការ” យឺតជាងគេ គឺ ១៩ឆ្នាំ។ បុរសនៅ​អង់គ្លេស​ឈានចូល​ឋានសួគ៌​លើកដំបូង​ គឺ ១៨ឆ្នាំ។
រយៈពេល​ “ស្នេហា” និង​វិធានការពន្យាកំណើតៈ
តាមសៀវភៅ​ខាងលើ​ដដែល​នោះ ក្នុង​១ថ្ងៃ មានសមត្ថភាព “ស្នេហា” ប្រព្រឹត្តទៅប្រមាណ​ ១២០ លានដង នៅទូទាំងពិភពលោក​។ ដូច្នេះ​ គឺមាន​មនុស្ស​ ២៤០ លាននាក់ “ស្នេហា” ក្នុង១ថ្ងៃៗ ហើយនៅពេល​ដែលពិភពលោក​មាន​ចំនួន ៦,១ ពាន់លាននាក់ (ឆ្នាំ ២០០០) នោះគឺប្រមាណ​ ៤% បានប្រព្រឹត្ត “បទល្មើស” ក្នុង១ថ្ងៃៗ។
ឯកត្តកម្ម​នៃពេលវេលា “ស្នេហា” គ្នាធម្យម វែងបំផុត គឺ ប្រេស៊ីល ដល់ទៅ ៣០នាទី។ អាមេរិក​ កាណាដា អ៊ីតាលី គឺ ២៨នាទី ២៣នាទី និង ២១នាទី។ ផ្ទុយទៅវិញ​ ថៃ គឺជាប្រទេស​ដែលមាន​ពេលវេលា​ “ស្នេហា” ធម្យមខ្លីបំផុត គឺតែ... ១០នាទី និង រុស្ស៊ី ១២នាទី។

ក្នុងកំរិត​វ័យ​ពី១៦ឆ្នាំ ដល់ ៤៥ឆ្នាំ រុស្ស៊ី អាមេរិក បារាំង​ ត្រូវ​បានកត់ត្រា​ ជាប្រទេស​ដែល​ “ស្វាហាប់” បំផុតក្នុងរឿង “ស្នេហា” ព្រោះនៅទីនោះ​ គេ​សារភាពថា ពួកគេច្រើន​ “ប្រតិបត្តិការ”​ ១៣០ ដង ក្នុង១ថ្ងៃៗ។ ហុងកុង ត្រូវបាន​ចាត់ទុក​ជាទឹកដី​ដែល “ខ្ជិល” បំផុត​ គឺប្រមាណ​តែ​ ៥០ដង ប៉ុណ្ណោះ​ ក្នុង​១ឆ្នាំៗ។
វិធានការពន្យាកំណើត​ទំនើប​ ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​បំផុត​នៅ​ ចិន អូស្រ្តាលី កាណាដា ប្រេស៊ីល និង អឺរ៉ុប​ខាងលិច ហើយ​តិចបំផុត គឺនៅ អាហ្រ្វិកកណ្តាល និង អាហ្វហ្គានីស្ថាន។ ស្រោមពន្យាកំណើត​ ត្រូវ​បានប្រើប្រាស់​ច្រើនបំផុត​ នៅប្រទេសថៃ ដែលមាន​ដៃគូ​ដល់ទៅ ៨២% ​សារភាពថា ពួកគេ​តែង​ប្រើប្រាស់​វិធីនេះ ដើម្បី​ពន្យាកំណើត។
អាពាហ៌ពិពាហ៌ៈ
ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​មែន! គឺមាន​ប្រមាណ​ ៦០% អាពាហ៌ពិពាហ៌​លើពិភពលោក​ ប្រព្រឹត្តទៅ​ដោយ “ម្តាយ​លើកទុក ឪពុក​លើកដាក់”។
ជម្រើស​អាយុ​នៃដៃគូ​ប្រចាំជីវិត​ ក៏មានការ​ខុសប្លែក​ពីគ្នា​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ។ បុរសនៅអឺរ៉ុប​ខាងលិច អាមេរិកខាងជើង និង អូស្រ្តាលី​ ច្រើនចូលចិត្តស្រី្ត​ដែលមានអាយុតិច​ជាង​ ២ឆ្នាំ ក្នុងពេល​ដែលបុរស​នៅ Nigeria, Zambai, Colombia, Iran បង្ហាញ​ថា ចូលចិត្ត​ដៃគូ​ជីវិត​អាយុតិចជាង​ខ្លួន​ដល់ទៅ ៤ឆ្នាំ។
សមាមាត្រនៃការ​លែងលះ​ ខ្ពស់បំផុត​នៅ អូស្រ្តាលី និង​ អាមេរិក ហើយទាបបំផុត គឺនៅមជ្ឈឹមបូព៌ា អាហ្វ្រិកខាងជើង និង អាស៊ីប៉ូព៌ា។
សមាមាត្រ​នៃការ “ស្នេហា” ជាមួយ​អ្នកដទៃ ក្រោយរៀបអាពាហ៌ពិពាហ៌ ខ្ពស់បំផុត បានទៅស្រីអាល្លឺម៉ង់​ និងអាមេរិក ដែលមានតួលេខ​រហូតដល់​...ជាង​ ៧០%។ តួលេខដដែលនេះ ត្រូវបាន​កត់ត្រា​ថា ទាបបំផុត​នៅទ្វីបអាស៊ី គឺប្រមាណក្រោម ១០% ប៉ុណ្ណោះ។
រឿង​មិនល្អ​របស់ Sex
ការស្រាវជ្រាវ​បានបង្ហាញ​ថា ស្រ្តី​ដែលកាត់ចោល “ប្រដាប់ភេទ” របស់ខ្លួន ខ្ពស់បំផុត​ គឺនៅ​បណ្តាប្រទេស​ឦសានទ្វីបអាហ្រ្វិក​ ដូជា អេហ្ស៊ីព ស៊ូដង់ អេត្យូពី អ៊ីរីទ្រី និង សូម៉ាលី។
សមាមាត្រស្រ្តីដែលត្រូវ​រំលោភ​ផ្លូវភេទ​ ខ្ពស់បំផុត គឺនៅ​ អូស្រ្តាលី អាហ្វ្រិកខាងត្បូង និង ស៊ុយអែត។
ប្រទេស​ជាច្រើន​នៅអាហ្វ្រិក​ខាងជើង​ និង មជ្ឈឹមបូព៌ា ច្បាប់ផ្តន្ទារទោស​ធ្ងន់ធ្ងរ​ ចំពោះ​ការួមភេទ​ដូចគ្នា ដែលទណ្ឌកម្ម​ ខ្ពស់បំផុត គឺប្រហារជីវិត។ រីឯទោស​ផិតក្បត់ ក៏ត្រូវ​រងទទួល​ផលដូចគ្នា​ នៅ​ អ៊ីរ៉ង់ និង ប៉ាគីស្ថាន អារ៉ប់​ប៊ីសាអូឌីត និង យ៉េមែន។
គួរកត់សំគាល់ថា តួលេខ​ឆ្លុះបញ្ចាំងខាងលើ​ត្រូវបាន​សិក្សាយ៉ាង​ម៉ត់ចត់​ និង​គួរឲ្យ​ទុកចិត្តបាន៕

ស្ត្រីដែលមាន​ ​“ប្រដាប់​​ភេទ​”​ ដល់​ទៅ ២


Hazel Jones បានទៅជួបវេជ្ជបណ្ឌិត ក្រោយពេលដែលមិត្តប្រុសយូរឆ្នាំ របស់នាងប្រាប់ថា នាងមានប្រដាប់ភេទចម្លែកណាស់។

ស្រ្តីសក់ពណ៌ទង់ដែង អាយុ ២៧ឆ្នាំ High Wycomba មានស្បូន២ ពោលគឺ ស្បូន២ និងមាត់ស្បូន២ ដែរ។ ក្នុងវេជ្ជសាស្រ្តករណីនេះ កម្រណាស់ គឺ ១/១លាននាក់ ប៉ុណ្ណោះ។  នាងបាននិយយាទៅកាន់ស្ថានីយ៍ទូរទស្សន៍ This Morning ITV ថា នាងមានភាពសុខសាន្តជាមួយស្ថានភាពបច្ចុប្បន្ន ទោះបីត្រូវ “បាត់ព្រម្មចារី” ដល់ទៅ ២លើក។
នៅពេលដែលយើងខ្ញុំ បានប្រាប់ទៅមនុស្សគ្រប់រូប។ ខ្ញុំចាត់ទុកថា ប្រការនេះ ពិតជាគួរឲ្យភ្ញាក់ផ្អើល ហើយរឿងនេះ តែងតែបង្កើតបរិយាកាសមួយល្អ។ ប្រសិនបើនារីដទៃចង់មើលខ្ញុំមានសុភមង្គល នឹងឲ្យពួកគេឃើញ ព្រោះវាពុំមែនជារបស់ដែលធ្វើឲ្យខ្ញុំខ្មាស់អៀនឡើយ។

នាងពោលថាៈ ខ្ញុំតែងរងការរមួលក្រពើខ្លាំង ហើយនឹងមករដូវច្រើន។ ឥឡូវ ខ្ញុំដឹងថា វាមកពីខ្ញុំមានស្បូន២។ ប្រសិនបើចង់មានគភ៌ ខ្ញុំត្រូវប្រយ័ត្នប្រយែង ដើម្បីឲ្យមានគភ៌១ប៉ុណ្ណោះ។
គ្រាដែលវេជ្ជបណ្ឌិត Dawn Harper ដែលអង្គុយក្បែរនាង ក្នុងកម្មវិធីខាងលើ ហើយនិយាយថា នាងចាំបាច់ត្រូវសំរាលកូនដោយការវះកាត់ តែ Hazel ពុំមានកង្វល់អ្វីឡើយ នាងពោលថាៈ ខ្ញុំមានជីវិតផ្លូវភេទដ៏អស្ចារ្យមួយ!៕

Powered by Blogger.